ព្រោះតែគុំកួ.នជាមួយម្ចាស់ផ្ទះទើបយកសាំ.ងដុ.តផ្ទះឆេះផ្អើល អ្នកភូមិចាប់ជា.ប់ប្រគល់ជូនសមត្ថកិច្ច នៅស្រុក​ស្អាង

ព្រោះតែគុំកួ.នជាមួយម្ចាស់ផ្ទះទើបយកសាំ.ងដុ.តផ្ទះឆេះផ្អើល អ្នកភូមិចាប់ជា.ប់ប្រគល់ជូនសមត្ថកិច្ច នៅស្រុក​ស្អាង

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ព្រោះតែ​ភ្លើង​កំ​ហឹ​.​ង​គុំកួន​ជាមួយ​ម្ចាស់ផ្ទះ​យក​សាំង​ដុត​ផ្ទះ​ឆេះ​ផ្អើល អ្នក​ភូមិ​ចាប់​ជាប់​ប្រគល់​ជូន​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​នាទី​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ឆុ​ន សុង​ម៉េ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មាន​សារធាតុ​ញៀ​.​ន​វិជ្ជមាន ។


ក្នុង​នោះ វត្ថុ​តាង​ចាប់​យក ដប​ទឹក​សុទ្ធ​ចំនួន​០២ ដែកកេះ​ចំនួន​០១ ពណ៌​លឿង មាន​ហ្គា​ស​ជិត​ពេញ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ រ៉េ​ត កៅ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​គរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​យក​ប្រេងសាំង​ចំនួន​២​ដប ស្មើ​០១​លី​ត្រ ចាក់​ស្រោច​ទៅ​លើ​ទ្វារផ្ទះ និង​កាំជណ្ដើរ​ផ្ទះ​របស់​ជន​រង​គ្រោះ​ហើយ​បាន​យក​ដែកកេះ​បញ្ឆេះ​ដុត បណ្ដាល​ឱ្យ​ឆេះ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​យក​ទឹក​មក​ជួយ​ពន្លត់​ភ្លើ​.​ង ហើយ​បាន​បើកទ្វារ​ចុះ​មក​ខាងក្រោម​ផ្ទះ ឃើញ​ជនសង្ស័យ​កំពុង​រត់គេច​ឡើង​ជិះ​ម៉ូតូ​បម្រុង​គេចខ្លួន ។

ភា្ល​ម​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ រួច​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ សមត្ថកិច្ច​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ដុត​ផ្ទះ​របស់​ជន​រង​គ្រោះ​នោះ​ដោយ​មាន​គំនុំ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles