ជីវិត និងសង្គម

ត្រាំបិទបញ្ចប់ទស្សនកិច្ចនៅចិន អះអាងចិនត្រៀមទិញយន្តហោះបូអ៊ីង ២០០គ្រឿង ជាង៧៥០គ្រឿងទៀតកំពុងរង់ចាំ

ទីក្រុងប៉េកាំង៖ លោកដូណាល់ ត្រាំ បានចាកចេញពីទីក្រុងប៉េកាំងហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃ ដោយលោកថ្លែងថាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែគេមិនសូវដឹងលម្អិតប៉ុន្មានទេថា មហាអំណាចទាំងពីរបានឯកភាពគ្នាលើអ្វីខ្លះនោះ។ លោកត្រាំធ្វើដំណើរទៅប្រទេសចិនលើកនេះ បានជួបគ្នាកម្រិតកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអមដំណើរដោយថ្នាក់ដឹកនាំធុរកិច្ចជាច្រើននាក់ ក្នុងវិស័យកសិកម្ម អាកាសចរណ៍ រថយន្តអគ្គិសនី និងបន្ទះឈីបប្រើបញ្ញាសិប្បនិម្មិត។ បញ្ហាពាណិជ្ជកម្មជារឿងសំខាន់ស្ទើរតែស្ថិតនៅកំពូលតារាងនៃរបៀបវារៈជួបគ្នាលើកនេះ…

ហ្វ៊ីលីពីន​ប្ដេជ្ញា​ប្រគល់​សមាជិក​ព្រឹទ្ធសភា​ដឺឡា រ៉ូសា​ទៅ ICC ក្រោយ​រត់​គេច​ខ្លួន​ពី​ការ​ឡោមព័ទ្ធ​យ៉ាង​គាំង

ទីក្រុង​ម៉ានីឡា៖ រដ្ឋាភិបាល​ហ្វ៊ីលីពីន​ប្ដេជ្ញា​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​វ័យ​៦៤​ឆ្នាំ​ឈ្មោះ​ដឺឡា រ៉ូសា (Dela Rosa) ដែល​ធ្លាប់​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ ឱ្យ​ទៅ​កាត់​ទោស​នៅ ICC ឱ្យ​បាន​។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ហ្វ៊ីលីពីន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​ទទួល​ដីកា​ពី ICC ឱ្យ​ចាប់​ខ្លួន​គាត់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដែល​ទាក់ទង​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​កាលពី​ជំនាន់​លោក​ឌូតឺតេ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​។ កាលពី​ដើម​សប្ដាហ៍​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ឡោមព័ទ្ធ​អគារ​ព្រឹទ្ធសភា​ ដោយ​មាន​ការ​បាញ់​កាំភ្លើង​រាប់​សិប​គ្រាប់​ និង​ទាហាន​ព្យាយាម​ឡើង​តាម​ជណ្ដើរ​ដើម្បី​ចាប់​ខ្លួន​គាត់​។…

បង្ក្រាបផ្ទួនៗ! កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ១០នាក់ ដកហូតគ្រឿងញៀន២៤ថង់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញខេត្តបន្ទាយមានជ័យ បានបើកការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់បានចំនួន ២ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត…

Cambodia Sport+ ចាប់ដៃគូ Garmin Run Club និង Neak Run Club ជំរុញសហគមន៍អ្នករត់ប្រណាំងនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ស្របពេលដែលការរត់កំពុងក្លាយជានិន្នាការពេញនិយមក្នុងចំណោមយុវជនកម្ពុជា Cambodia Sport+ បានបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យកីឡារត់ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្លឹបរត់ល្បីៗចំនួនពីរគឺ Garmin Run Club និង Neak Run Club កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។…

អ៊ីរ៉ង់ប្រហារជីវិតចារបុរសទី៣ក្នុងរយៈពេល៣ថ្ងៃ ក្រោមការចោទប្រកាន់ពីបទស៊ើបការណ៍ឲ្យអ៊ីស្រាអែល

ប្រទេសអ៊ីរ៉ង់៖ របបអ៊ីរ៉ង់បន្តយុទ្ធនាការបង្ក្រាបពួកប្រឆាំងយ៉ាងខ្លាំងក្លា ដោយបានប្រហារជីវិតបុរសម្នាក់ទៀតពីបទចារកម្មឲ្យអ៊ីស្រាអែល ដែលជាលើកទី៣ហើយក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ តាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ MIZAN NEWS បានឲ្យដឹងថា បុរសអាយុ៣២ឆ្នាំឈ្មោះ EHSAN AFRASHTEH ត្រូវបានប្រហារជីវិតដោយព្យួរកកាលពីថ្ងៃទី១៣ ឧសភា។ ជនរងគ្រោះត្រូវបានចោទប្រកាន់ថាជាចារបុរសរបស់អ៊ីស្រាអែល ដោយបានទទួលការបណ្ដុះបណ្ដាលនៅប្រទេសនេប៉ាល់ពីភ្នាក់ងារចារកម្មអ៊ីស្រាអែល និងបានលក់ព័ត៌មានរសើបឲ្យអ៊ីស្រាអែល។ ដោយដកស្រង់សម្ដីសារភាពរបស់ជនរងគ្រោះ MIZAN NEWS អះអាងថា…

រថយន្តព្រូសបើកដោយជនជាតិចិន បុកស្ត្រីមានផ្ទៃពោះជិតគ្រប់ខែកំពុងហូបបបរមុខផ្ទះស្លាប់យ៉ាងអណោចអធ័ម

ខេត្តកំពត៖ កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8965 បើកបរដោយជនជាតិចិន បានរេចង្កូតធ្លាក់ពីផ្លូវជាតិ រុលចូលមុខផ្ទះបុកស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ កំពុងអង្គុយហូបបបរ បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥…

បង្ក្រាបទីតាំងឆបោកអនឡាញក្រុងបាវិត ឃាត់ខ្លួនជនបរទេស១១១នាក់ពី៦សញ្ជាតិ

កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់សកលផ្លាហ្សា ក្នុងក្រុងបាវិត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១១នាក់ ក្នុងនោះស្រី ១៤នាក់ មកពី ៦ សញ្ជាតិផ្សេងៗគ្នា រួមមាន៖ វៀតណាម…

កិច្ចប្រជុំកំពូលចិន-អាមេរិក៖ លោកត្រាំសន្យាអនាគតភ្លឺស្វាង លោកស៊ីជីនពីងព្រមានបញ្ហាតៃវ៉ាន់

អាមេរិក-ចិន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃទី១៤ ឧសភា ចំពោះសមភាគីចិន លោក ស៊ីជីនពីង ពីអនាគតដ៏ត្រចះត្រចង់រវាងសហរដ្ឋអាមេរិក និងចិន នៅពេលចាប់ផ្ដើមកិច្ចប្រជុំកំពូលរវាងមហាអំណាចទាំងពីរ ខណៈកំពុងមានការខ្វែងគំនិតគ្នាច្រើន និងភាពតានតឹងជាសកល។ លោកត្រាំបានលើកឡើងថា នេះជាកិត្តិយសមួយដែលបានមកជួបលោកអ្នក ជាកិត្តិយសមួយដែលយើងក្លាយជាមិត្តរបស់អ្នក ហើយទំនាក់ទំនងរវាងចិន និងអាមេរិក…

សម្ដេចតេជោ ហ៊ុន សែន ប្ដូរឈ្មោះហៅមន្ត្រីពី «គ្រាប់ល្ពៅ» មក «ផ្លែទុរេន» វិញ

ខេត្តព្រៃវែង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសឈប់ហៅមន្ត្រីថា «គ្រាប់ល្ពៅ» ហើយប្ដូរមកហៅថា «មន្ត្រីផ្លែទុរេន» វិញ ក្នុងពិធីសម្ពោធអគារ ៦ មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៦…

ម្តាយវីរៈយុទ្ធជនពលី រំជួលចិត្តរហូតស្រក់ទឹកភ្នែក ពេលអភិបាលខេត្តនាំយកអំណោយថវិកាជូនដល់ផ្ទះ

ខេត្តកំពង់ចាម៖ ទឹកភ្នែកនៃក្តីរំជួលចិត្តបានស្រក់ចុះពីថ្ពាល់លោកយាយ វ៉ន អ៊ឹម អាយុ ៧៨ឆ្នាំ និងលោកតា សែម ស៊ីម អាយុ ៨០ឆ្នាំ ខណៈដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដោយក្រុមការងារ បាននាំយកថវិកាសម្តេចតេជោ និងថវិការដ្ឋបាលខេត្ត រួមទាំងអំណោយជាច្រើនមកប្រគល់ជូនដល់គ្រួសារលោកយាយផ្ទាល់នៅរសៀលថ្ងៃទី…