ខេត្តព្រៃវែង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសឈប់ហៅមន្ត្រីថា «គ្រាប់ល្ពៅ» ហើយប្ដូរមកហៅថា «មន្ត្រីផ្លែទុរេន» វិញ ក្នុងពិធីសម្ពោធអគារ ៦ មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងបញ្ជាក់ពីការសម្រេចនេះដោយបញ្ជាក់ថា រឿងនិទាន «មន្ត្រីគ្រាប់ល្ពៅ» គ្រាន់តែជារឿងនិទាន ប៉ុន្តែរឿង «មន្ត្រីផ្លែទុរេន» ជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។
សម្ដេចតេជោ បានបរិយាយថា មូលហេតុដែលលោកតាមដានករណីមន្ត្រីផ្លែទុរេនដោយយកចិត្តទុកដាក់ គឺដើម្បីជាសារព្រមានដល់មន្ត្រីទាំងអស់ក្នុងការបំពេញការងារដោយស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់។
