ឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីគំរាមសម្លាប់យុវជនជិះម៉ូតូក្នុងស្រុកព្រៃកប្បាស

ឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីគំរាមសម្លាប់យុវជនជិះម៉ូតូក្នុងស្រុកព្រៃកប្បាស

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីគំរាមកំហែងសម្លាប់យុវជនម្នាក់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម។

រូបភាពឃាត់ខ្លួន

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី ដោយក្រុមជនសង្ស័យជិះម៉ូតូចំនួន០៥គ្រឿង កាន់កាំបិតផ្គាក់ ពូថៅ ដំបង និងដុំថ្ម បានដេញតាមជនរងគ្រោះឈ្មោះ គា សំណាង អាយុ២០ឆ្នាំ រហូតដល់ផ្ទះ និងបានគប់ដុំថ្មចូលផ្ទះបង្កការភ្ញាក់ផ្អើល តែមិនបណ្តាលឲ្យមានអ្នករបួសទេ។

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

រូបភាពជនសង្ស័យ

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ សាង សៀវម៉េង (ហៅម៉េង) អាយុ២៨ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ២ដង និង ទី២ ឈ្មោះ សាង ផានិត (ហៅមិន) អាយុ២២ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ១ដង។ ជនសង្ស័យទាំងពីររស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណៈបក្សពួកផ្សេងទៀតកំពុងត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបន្ត៕

រូបភាពបន្ថែម

administrator

Related Articles