លោកស្រី អ៉ី សេដ្ឋា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យបុរាណវត្ថុ ៣ទីតាំង នៅស្រុកកំពង់រោទិ៍

លោកស្រី អ៉ី សេដ្ឋា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យបុរាណវត្ថុ ៣ទីតាំង នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ លោកស្រី អ៉ី សេដ្ឋា អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំង តាមទីតាំងដែលមិនទាន់ចុះបញ្ជី ចំនួន ៣ ទីតាំង នៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ត្រួតពិនិត្យបុរាណវត្ថុ

ទីតាំងទី១៖ ទួលបាយផ្អូម ភូមិធំ ឃុំបន្ទាយក្រាំង មានវត្ថុបុរាណចំនួន ២ រូប/ផ្ទាំង រួមមានជើងទម្រ និងផ្ទាំងថ្ម។

ទីតាំងទី២៖ ទួលគោករាក់ ភូមិប្រចន្រ្ទា ឃុំបន្ទាយក្រាំង មានវត្ថុបុរាណចំនួន ១ ផ្ទាំង គឺជាប្រភេទផ្ទាំងថ្ម។

ត្រួតពិនិត្យបុរាណវត្ថុ

ទីតាំងទី៣៖ ទួលអង្កាំ ភូមិពោធិក្រូច ឃុំបន្ទាយក្រាំង មានវត្ថុបុរាណចំនួន ១ រូប គឺបំណែកជើងទម្រ។

ត្រួតពិនិត្យបុរាណវត្ថុ

ក្នុងឱកាសនោះ ការិយាល័យសារមន្ទីរក៏បានធ្វើកំណត់ហេតុប្រគល់-ទទួលបុរាណវត្ថុទាំងអស់នេះ ដោយមានការចូលរួមពីលោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិធំ មេភូមិប្រចន្រ្ទា មេភូមិពោធិក្រូច ស្មៀនឃុំ និងសមាជិកភូមិផងដែរ។

ត្រួតពិនិត្យបុរាណវត្ថុ

ត្រួតពិនិត្យបុរាណវត្ថុ

administrator

Related Articles