អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% នៃផ្ទៃដី នៅតំបន់វាលទំនាប និងរាជធានីភ្នំពេញ

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% នៃផ្ទៃដី នៅតំបន់វាលទំនាប និងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់វាលទំនាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣៥%។

អាកាសធាតុកម្ពុជា

របបខ្យល់មូសុងនិរតីកំពុងបក់មកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា មានការប្រែប្រួលគួរឱ្យកត់សម្គាល់។

១- តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ៣ម/វិ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ៣៥%។

២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់ ៣ម/វិ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ក្រវាញ អាចមានភ្លៀង ៣០%។

៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥-៣៥°C ខ្យល់ ២ម/វិ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀង ១៥%។ រលកសមុទ្រកម្ពស់ ០,៥០-១,០០ម៉ែត្រ។

សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នពេលធ្វើដំណើរក្នុងពេលមានភ្លៀង និងខ្យល់កន្ត្រាក់។

អាកាសធាតុ

ដោយ៖ សិលា

administrator

Related Articles