ប្រយ័ត្នកូនអ្នក! វិធីសាស្ត្រការពារកុមារពីមាតិកាអាក្រក់លើបណ្តាញអ៊ីនធឺណិត ដែលមាតាបិតាគ្រប់រូបត្រូវតែដឹង

ប្រយ័ត្នកូនអ្នក! វិធីសាស្ត្រការពារកុមារពីមាតិកាអាក្រក់លើបណ្តាញអ៊ីនធឺណិត ដែលមាតាបិតាគ្រប់រូបត្រូវតែដឹង

ការពារកុមារលើអ៊ីនធឺណិតភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានចេញមកដាស់តឿនអំពីគ្រោះថ្នាក់ដែលកុមារកំពុងប្រឈមមុខនៅលើបណ្តាញអ៊ីនធឺណិត ខណៈដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស។ កុមារភាគច្រើនសុទ្ធតែធ្លាប់ជួបប្រទះមាតិកាបំពុល ដូចជាអំពើហិង្សា រូបភាពអាសអាភាស និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។

ជាក់ស្តែង ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកយកវិធីសាស្ត្រសំខាន់ៗ ដើម្បីជួយមាតាបិតា និងអាណាព្យាបាលក្នុងការការពារកូនៗពីគ្រោះថ្នាក់ទាំងនេះ។

១. ការកត់សម្គាល់លើការរិះគន់រំលោភបំពានតាមបណ្តាញ (Cyberbullying)
កូនរបស់លោកអ្នកអាចក្លាយជាជនរងគ្រោះនៃ Cyberbullying ដោយអ្នកអាចសង្កេតឃើញអាកប្បកិរិយាដូចជា ការមួម៉ៅ ស្ងៀមស្ងាត់ ឬលាក់បាំងក្រោយពេលប្រើអ៊ីនធឺណិត។ ក្នុងករណីមានការរំលោភបំពាន អាណាព្យាបាលត្រូវថតទុកជាភស្តុតាង ដើម្បីស្នើសុំដោះស្រាយឱ្យបានត្រឹមត្រូវ។

២. ការកំណត់វិន័យនៃការប្រើប្រាស់ (Setting Boundaries)
កំណត់ទីតាំងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅកន្លែងចំហ ចៀសវាងការប្រើប្រាស់តែម្នាក់ឯងក្នុងបន្ទប់ និងកំណត់កាលវិភាគប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

៣. ការគ្រប់គ្រងលើរបបប្រើប្រាស់ (Parental Controls)
Parental Controls សម្រាប់កុមារ• ប្រើកម្មវិធីដូចជា Google Family Link ឬមុខងារផ្សេងទៀត ដើម្បីកំណត់ពេលវេលាប្រើប្រាស់ និងការដំឡើងកម្មវិធី (App Setting)។
• បើកមុខងារ SafeSearch នៅលើបណ្តាញអ៊ីនធឺណិត ដើម្បីច្រោះយកមាតិកាមិនសមរម្យចេញ ឬប្រើប្រាស់កម្មវិធីសម្រាប់កុមារដូចជា YouTube Kids ជាដើម។

ការចូលរួមពីមាតាបិតាគឺជាគន្លឹះដ៏សំខាន់បំផុត ដើម្បីធានាសុវត្ថិភាពរបស់កុមារនៅក្នុងពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ៕

ដោយ៖ តារា

administrator

Related Articles