ទីបំផុត! តុលាការដោះលែងជនជាតិខ្មែរឥស្លាម ប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ក្រោយជនរងគ្រោះកាន់ពូថៅសម្រុកចូលផ្ទះ

ទីបំផុត! តុលាការដោះលែងជនជាតិខ្មែរឥស្លាម ប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ក្រោយជនរងគ្រោះកាន់ពូថៅសម្រុកចូលផ្ទះ

ខេត្តកំពង់ឆ្នាំង៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចដោះលែងបុរសជនជាតិខ្មែរឥស្លាមម្នាក់ឈ្មោះ នី រ៉វី ដែលត្រូវបានឃាត់ខ្លួនក្នុងករណីកាប់សម្លាប់គូទំនាស់ស្លាប់ ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួនស្របច្បាប់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងផ្ទះរបស់ឈ្មោះ នី រ៉វី ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ សុះ អាលី ធ្លាប់បានផឹកស៊ីនៅផ្ទះទល់មុខ ហើយបានបោះសម្ដីឌឺដងដាក់គ្នា ទោះបីជាប្រជាការពារបានចូលមកបំបែកក៏ដោយ ក៏សុះ អាលី បានកាន់ពូថៅដើរចូលទៅផ្ទះរបស់ នី រ៉វី ចំលើកណ្ដាលក្បាល។

រូបភាពព័ត៌មាន

ដោយសារតែគ្រោះថ្នាក់កំពុងកើតមានភ្លាមៗ លោក នី រ៉វី បានរត់ទៅយកពូថៅនៅក្នុងផ្ទះបាយ ដើម្បីការពារខ្លួនពីការវាយប្រហារ និងបានកាប់ត្រឡប់ទៅវិញ បណ្ដាលឲ្យសុះ អាលី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ មតិមហាជននៅលើបណ្ដាញសង្គមបានផ្ទុះការគាំទ្រជាបន្តបន្ទាប់ ដោយអះអាងថា នេះគឺជាការប្រើសិទ្ធិការពារខ្លួនសុទ្ធសាធ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យតំណាងអយ្យការពិនិត្យសិក្សាទិដ្ឋភាពច្បាប់ និងអង្គហេតុជាក់ស្ដែង ដោយបញ្ជាក់ថា ប្រសិនបើពិតជាការប្រើសិទ្ធិការពារខ្លួន គឺត្រូវបានធានាដោយច្បាប់។

នៅទីបំផុត តំណាងអយ្យការបានសម្រេចដោះលែងលោក នី រ៉វី ឲ្យត្រឡប់ទៅផ្ទះវិញ ដោយសំអាងថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួនស្របតាមច្បាប់៕

administrator

Related Articles