សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាគឺជាបក្សកាន់អំណាចរយៈពេលវែង មិនមែនឆក់កណ្ដៀត

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាគឺជាបក្សកាន់អំណាចរយៈពេលវែង មិនមែនឆក់កណ្ដៀត

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធអគារ៦មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំខេត្តព្រៃវែងចំនួន១,៣១១នាក់។

សម្តេចតេជោ ហ៊ុន សែន

សម្ដេចតេជោបានសម្ដែងក្ដីរីករាយចំពោះសមិទ្ធផលអគារគណបក្សនៅខេត្តព្រៃវែង ដោយថ្លែងថា សមិទ្ធផលទាំងនេះ ព្រមទាំងអគារវិមាន៧មករានៅភ្នំពេញ បង្ហាញយ៉ាងច្បាស់ពីការកាន់អំណាចរយៈពេលវែងរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាមិនមែនជាបក្សកាន់អំណាចបែបឆក់កណ្ដៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។

ពិធីសម្ពោធ

ក្នុងឱកាសនោះ សម្ដេចតេជោបានមានប្រសាសន៍ថា រឿងមន្ត្រីគ្រាប់ល្ពៅគ្រាន់តែជារឿងប្រឌិត តែរឿងពិតគឺមន្ត្រីផ្លែទុរេនដែលកើតឡើងពិតនៅកម្ពុជា។ សម្ដេចបានប្ដូរឈ្មោះហៅពីមន្ត្រីគ្រាប់ល្ពៅទៅជាមន្ត្រីផ្លែទុរេន ហើយនឹងតាមដានរឿងនេះរហូតដល់ទីបញ្ចប់។

សម្តេចតេជោ ហ៊ុន សែន

សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីបម្រើប្រជាជន និងពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ។ សម្ដេចបានរំលឹកដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងអតីតយុទ្ធជន។

សម្តេចតេជោថ្លែងសុន្ទរកថា

សម្ដេចតេជោបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងការពារជាតិ និងប្រជាជន ដូច្នេះមន្ត្រីត្រូវចែករំលែកក្ដីស្រឡាញ់ដល់ពួកគេ។ សម្ដេចក៏បានជំរុញឱ្យមន្ត្រីទាំងអស់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្ក្រាបបទល្មើស គ្រឿងញៀន និងអំពើឆបោកតាមអនឡាញ។

សម្តេចតេជោ

សម្ដេចតេជោបានគាំទ្រការប្រមូលចំណូលពន្ធគយ ទប់ស្កាត់ការរត់គេចពន្ធ និងឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីឱ្យបានរហ័ស ដោយមិនលំអៀង។ សម្ដេចក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាធនធានធម្មជាតិ និងចៀសវាងការគៀបសង្កត់ ដោយរំលឹកថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

សម្តេចតេជោ ហ៊ុន សែន

ជាចុងក្រោយ សម្ដេចតេជោបានរំលឹកឱ្យអាជ្ញាធរខេត្តព្រៃវែងបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន៕

ដោយ៖ សិលា

administrator

Related Articles