កិច្ចប្រជុំកំពូលចិន-អាមេរិក៖ លោកត្រាំសន្យាអនាគតភ្លឺស្វាង លោកស៊ីជីនពីងព្រមានបញ្ហាតៃវ៉ាន់

កិច្ចប្រជុំកំពូលចិន-អាមេរិក៖ លោកត្រាំសន្យាអនាគតភ្លឺស្វាង លោកស៊ីជីនពីងព្រមានបញ្ហាតៃវ៉ាន់

អាមេរិក-ចិន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃទី១៤ ឧសភា ចំពោះសមភាគីចិន លោក ស៊ីជីនពីង ពីអនាគតដ៏ត្រចះត្រចង់រវាងសហរដ្ឋអាមេរិក និងចិន នៅពេលចាប់ផ្ដើមកិច្ចប្រជុំកំពូលរវាងមហាអំណាចទាំងពីរ ខណៈកំពុងមានការខ្វែងគំនិតគ្នាច្រើន និងភាពតានតឹងជាសកល។

លោកត្រាំបានលើកឡើងថា នេះជាកិត្តិយសមួយដែលបានមកជួបលោកអ្នក ជាកិត្តិយសមួយដែលយើងក្លាយជាមិត្តរបស់អ្នក ហើយទំនាក់ទំនងរវាងចិន និងអាមេរិក នឹងល្អប្រសើរជាងពេលណាទាំងអស់។ យើងនឹងមានរួមគ្នាអនាគតដ៏ត្រចះត្រចង់មួយ។

កិច្ចប្រជុំកំពូលចិន-អាមេរិក

ប្រធានាធិបតីចិន និងសមភាគីអាមេរិក នាថ្ងៃទី១៤ ឧសភា បានបញ្ចប់ការពិភាក្សាគ្នារយៈពេល២ម៉ោងនិង១៥នាទី។ ក្នុងកិច្ចពិភាក្សានោះ លោកស៊ីជីនពីង បានប្រាប់ដល់លោកត្រាំថា ចិននិងអាមេរិក អាចធ្លាក់ចូលក្នុងជម្លោះ ប្រសិនបើក្រុងវ៉ាស៊ីនតោនគ្រប់គ្រងមិនបានល្អបញ្ហាតៃវ៉ាន់។ លោកស៊ីថ្លែងថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក។

លោកស៊ីជីនពីងថ្លែងក្នុងកិច្ចប្រជុំកំពូលនោះថា លោកចង់ឲ្យឆ្នាំ២០២៦ ជាឆ្នាំប្រវត្តិសាស្ត្រ និងជានិមិត្តរូបដែលនឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងចិន-អាមេរិក។ លោកថា ចិននិងអាមេរិកត្រូវតែជាដៃគូគ្នាជាជាងប្រជែងគ្នា ហើយប្រទេសទាំងពីរត្រូវជួយគ្នាទៅវិញទៅមក ដើម្បីជោគជ័យនិងភាពរុងរឿងជាមួយគ្នា។

administrator

Related Articles