ជីវិត និងសង្គម

សម្តេចធិបតី ៖ ការបំពេញកាតព្វកិច្ចយោធា ជាការវិនិយោគដ៏ខ្ពង់ខ្ពស់សម្រាប់ជាតិ

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងច្បាស់ថា ការអនុវត្តកាតព្វកិច្ចយោធា មិនមែនជាបន្ទុកធ្ងន់របស់យុវជននោះទេ ផ្ទុយទៅវិញ វាជាការវិនិយោគដ៏ធំបំផុតក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងបង្កើនមោទនភាពជាតិសម្រាប់យុវជនខ្មែរគ្រប់រូប។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ សម្តេចធិបតីបានមានប្រសាសន៍ថា រយៈពេល២៤ខែនៃការហ្វឹកហាត់ក្នុងជួរកងទ័ព…

លាតត្រដាង! អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបើកប្រតិបត្តិការសម្ងាត់វាយប្រហារសងសឹកអ៊ីរ៉ង់

សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំងឡើងៗ នៅពេលដែលប្រទេសនៅឈូងសមុទ្រយ៉ាងតិច២ រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ត្រូវបានចោទប្រកាន់ថាបានធ្វើប្រតិបត្តិការវាយប្រហារដោយសម្ងាត់លើអ៊ីរ៉ង់ ដើម្បីសងសឹកនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ទីក្រុងតេអេរ៉ង់។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី១១ ឧសភាថា អេមីរ៉ាត់អារ៉ាប់រួមបានវាយប្រហារទីតាំងអ៊ីរ៉ង់ជាច្រើនកន្លែង រួមទាំងរោងចក្រចម្រាញ់ប្រេងកាតមួយកាលពីដើមខែមេសា។ ចំណែកទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពផ្លូវការលោកខាងលិច និងមន្ត្រីអ៊ីរ៉ង់២រូប បានលាតត្រដាងថា…

លោក ត្រាំ ប្រកាស​ជ័យជម្នះ​ពាណិជ្ជកម្ម៖ ចិនព្រមទិញប្រេង សណ្តែកសៀង និងយន្តហោះ Boeing ២០០គ្រឿង បន្ទាប់ពីជួបលោក ស៊ី នៅប៉េកាំង

ទីក្រុង​ប៉េ​កាំង ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​ថា ប្រទេស​ចិន​បាន​យល់ព្រម​ទិញ​ប្រេង ផលិតផល​កសិកម្ម និង​យន្តហោះ Boeing ២០០​គ្រឿង​ពី​សហរដ្ឋអាមេរិក​។ ការ​អះអាង​នេះ​កើតឡើង ក្រោយ​លោក​បាន​ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ទៅ​កាន់​ទីក្រុង​ប៉េ​កាំង​។ នេះ​បើ​តាម​ប្រភព​ពី…

ដាំ​ត្របែកគីឡូ​​លក់​ដុំ​រក​ចំណូល​បាន​ល្អ​នៅ​ក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ អស់រយៈពេលជាង១ខែមកនេះ កសិករនៅក្រុងប៉ៃលិនកំពុងប្រមូលផលផ្លែត្របែកគីឡូ លក់ឱ្យអតិថិជន និងម៉ូយយកទៅលក់បន្តនៅតាមផ្សារនានា ធ្វើឱ្យពួកគាត់ទទួលបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មិនសូវព្រួយបារម្ភពីការខ្វះខាតឡើយ។ បើតាមកសិករឈ្មោះ ថា សុផេត ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ក្រោយពេលមេឃបង្អុរភ្លៀងជាប់ៗគ្នា ដំណាំត្របែកគីឡូរបស់ខ្លួនបានលូតលាស់ល្អ…

រដ្ឋមន្ត្រីការងារ អំពាវនាវកម្មករនិយោជិត ចូលរួមអនុវត្តវិធានសុវត្ថិភាព និងហ៊ានរាយការណ៍បំពានតាម Hotline ១២៨៦

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ…

សម្តេចធិបតី ណែនាំឆ្លាក់រូបភាពសង្គ្រាមកម្ពុជា-ថៃ នៅវិមានឈ្នះ-ឈ្នះ ទុកជាមរតកប្រវត្តិសាស្ត្រ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយបានស្នើឱ្យរៀបចំឆ្លាក់រូបភាពនៅលើជញ្ជាំងវិមានឈ្នះ-ឈ្នះ អំពីព្រឹត្តិការណ៍សង្គ្រាមកម្ពុជា-ថៃ ដើម្បីទុកជាមរតកប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ។ សម្តេចធិបតីបានមានប្រសាសន៍ថា៖ «ល្ងាចមិញ ខ្ញុំបានជជែកគ្នាជាមួយឯកឧត្តម ទៀ សីហា និងឯកឧត្តម…

ចិនព្រមទិញយន្តហោះប៊ូអ៊ីង ២០០គ្រឿង តែទាបជាងការរំពឹង ធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ ៥%

អាមេរិក-ចិន៖ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ FOX NEWS កាលពីថ្ងៃទី១៤ ឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ចិនបានយល់ព្រមបញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ២០០គ្រឿង។ ទោះបីជាយ៉ាងណា ចំនួនយន្តហោះដែលចិនបញ្ជាទិញនេះ មានតិចជាងការប៉ាន់ប្រមាណរបស់បណ្ដាសារព័ត៌មានដែលថា អាចមានដល់ ៥០០គ្រឿង ឬច្រើនជាងនេះ។ ក្រោយព័ត៌មាននេះចេញផ្សាយ…

ផ្លូវការ! ក្រសួងពាណិជ្ជកម្មដកតំណែង និងបណ្តេញលោក គឹម ប្រុស ចាកពីក្របខណ្ឌមន្ត្រីរាជការ

បាត់ដំបង៖ ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះលោក គឹម ប្រុស អតីតប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីរាជការជាស្ថាពរ ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន។ ការសម្រេចនេះធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ក្នុងប្រការ១ថា…

រថយន្តដឹកខ្សាច់បើកបរហួសល្បឿន ដាក់ហៀរផ្លូវ ប្រជាពលរដ្ឋឃុំអ្នកលឿងព្រួយបារម្ភពីគ្រោះថ្នាក់ និងសុខភាព

ខេត្តព្រៃវែង៖ ដេប៉ូលក់ខ្សាច់ជាច្រើនកន្លែងនៅក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ បញ្ហាចម្បងដែលប្រជាពលរដ្ឋត្អូញត្អែរនោះគឺ ម្ចាស់ដេប៉ូលក់ខ្សាច់ទាំងនោះប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនខ្សាច់ដាក់ហៀរៗផ្លូវ វេចខ្ចប់មិនបានត្រឹមត្រូវ និងបើកបរលឿនៗ បង្កឱ្យទឹក និងដីខ្សាច់ជ្រុះហូរពេញផ្លូវ។ នេះបណ្តាលឱ្យផ្លូវកៅស៊ូ ឬផ្លូវបេតុងក្លាយទៅជាផ្លូវដីខ្សាច់ បង្កការលំបាកយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ និងអាចប្រឈមនឹងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដដែល។ ជាពិសេសនៅពេលរដូវប្រាំង ការហុយដីខ្សាច់ឡើងទ្រលោមបានប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើមរបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ។…

កម្ពុជាឃាត់ខ្លួនជនជាតិថៃចូលដែនដីខុសច្បាប់ សម្របសម្រួលបញ្ជូនតាមយន្តការព្រំដែន

រាជធានីភ្នំពេញ៖ កម្ពុជាបានឃាត់ខ្លួនជនជាតិថៃម្នាក់ បន្ទាប់ពីបុរសរូបនេះបានចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយភាគីទាំងពីរកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែន ដោយឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លួនត្រឡប់ទៅវិញ។ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៥៨ ឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ…