លាតត្រដាង! អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបើកប្រតិបត្តិការសម្ងាត់វាយប្រហារសងសឹកអ៊ីរ៉ង់

លាតត្រដាង! អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបើកប្រតិបត្តិការសម្ងាត់វាយប្រហារសងសឹកអ៊ីរ៉ង់

សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំងឡើងៗ នៅពេលដែលប្រទេសនៅឈូងសមុទ្រយ៉ាងតិច២ រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ត្រូវបានចោទប្រកាន់ថាបានធ្វើប្រតិបត្តិការវាយប្រហារដោយសម្ងាត់លើអ៊ីរ៉ង់ ដើម្បីសងសឹកនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ទីក្រុងតេអេរ៉ង់។

កងទ័ពអាកាស

កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី១១ ឧសភាថា អេមីរ៉ាត់អារ៉ាប់រួមបានវាយប្រហារទីតាំងអ៊ីរ៉ង់ជាច្រើនកន្លែង រួមទាំងរោងចក្រចម្រាញ់ប្រេងកាតមួយកាលពីដើមខែមេសា។ ចំណែកទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពផ្លូវការលោកខាងលិច និងមន្ត្រីអ៊ីរ៉ង់២រូប បានលាតត្រដាងថា អារ៉ាប៊ីសាអូឌីតក៏បានវាយប្រហារជាច្រើនលើកលើអ៊ីរ៉ង់ចាប់តាំងពីដំណាច់ខែមីនាមក។

តាមអ្នកជំនាញការ ប្រទេសទាំង២នេះមានសមត្ថភាពយោធាពិតប្រាកដ ដោយសារពួកគេមានកងទ័ពអាកាសទំនើបបំផុតនៅក្នុងតំបន់។ មុនពេលចាប់ផ្ដើមសង្គ្រាម ប្រទេសទាំង២បានបដិសេធមិនឲ្យអាមេរិកប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់ ដោយចង់ចៀសវាងការអូសទាញចូលក្នុងជម្លោះ។ ប៉ុន្តែក្រោយពេលអ៊ីរ៉ង់បានវាយប្រហារមកលើប្រទេសទាំង២ ដោយដ្រូនជាង២៨០០គ្រឿង និងមីស៊ីល ប្រទេសទាំង២ក៏ត្រូវបង្ខំចិត្តឆ្លើយតបវិញ។ អ៊ីស្រាអែលក៏បានបញ្ជូនប្រព័ន្ធការពារអាកាសជួយដល់អារ៉ាប់រួម ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ផងដែរ។

administrator

Related Articles