រថយន្តដឹកខ្សាច់បើកបរហួសល្បឿន ដាក់ហៀរផ្លូវ ប្រជាពលរដ្ឋឃុំអ្នកលឿងព្រួយបារម្ភពីគ្រោះថ្នាក់ និងសុខភាព

រថយន្តដឹកខ្សាច់បើកបរហួសល្បឿន ដាក់ហៀរផ្លូវ ប្រជាពលរដ្ឋឃុំអ្នកលឿងព្រួយបារម្ភពីគ្រោះថ្នាក់ និងសុខភាព

ខេត្តព្រៃវែង៖ ដេប៉ូលក់ខ្សាច់ជាច្រើនកន្លែងនៅក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។

រថយន្តដឹកខ្សាច់

បញ្ហាចម្បងដែលប្រជាពលរដ្ឋត្អូញត្អែរនោះគឺ ម្ចាស់ដេប៉ូលក់ខ្សាច់ទាំងនោះប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនខ្សាច់ដាក់ហៀរៗផ្លូវ វេចខ្ចប់មិនបានត្រឹមត្រូវ និងបើកបរលឿនៗ បង្កឱ្យទឹក និងដីខ្សាច់ជ្រុះហូរពេញផ្លូវ។ នេះបណ្តាលឱ្យផ្លូវកៅស៊ូ ឬផ្លូវបេតុងក្លាយទៅជាផ្លូវដីខ្សាច់ បង្កការលំបាកយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ និងអាចប្រឈមនឹងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដដែល។

ដីខ្សាច់ហៀរលើផ្លូវ

ជាពិសេសនៅពេលរដូវប្រាំង ការហុយដីខ្សាច់ឡើងទ្រលោមបានប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើមរបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនក៏សុទ្ធតែផ្ទុកលើសទម្ងន់ផងដែរ ទើបធ្វើឱ្យផ្លូវដែលទើបសាងសង់រួចបើកដំណើរការមិនទាន់បានប៉ុន្មានផង ក៏មានកន្លែងខ្លះមានទឹកដក់ និងស្រុតប្រះបណ្តើរៗហើយដែរ។

ស្ថានភាពផ្លូវខូចខាត

ទឹកដក់លើផ្លូវ

ទាក់ទងនឹងបញ្ហាខាងលើនេះ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅកាន់លោក កៅ ពិសី អភិបាលស្រុកពាមរក៍ ដើម្បីសុំការបកស្រាយ ប៉ុន្តែលេខទូរស័ព្ទរបស់លោកគ្មានការឆ្លើយតបនៅឡើយទេ។

រថយន្តដឹកខ្សាច់លើសទម្ងន់

ចរាចរណ៍ប្រឈមគ្រោះថ្នាក់

ព័ត៌មានលម្អិតនឹងមានផ្សាយបន្តនៅលើទំព័រកាសែតកោះសន្តិភាព។

ប្រជាពលរដ្ឋព្រួយបារម្ភ

អត្ថបទដោយ៖ ស៊ឹម សាន់ | កែសម្រួលដោយ៖ ធីតា

administrator

Related Articles