ផ្លូវការ! ក្រសួងពាណិជ្ជកម្មដកតំណែង និងបណ្តេញលោក គឹម ប្រុស ចាកពីក្របខណ្ឌមន្ត្រីរាជការ

ផ្លូវការ! ក្រសួងពាណិជ្ជកម្មដកតំណែង និងបណ្តេញលោក គឹម ប្រុស ចាកពីក្របខណ្ឌមន្ត្រីរាជការ

បាត់ដំបង៖ ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះលោក គឹម ប្រុស អតីតប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីរាជការជាស្ថាពរ ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន។

ការសម្រេចនេះធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ក្នុងប្រការ១ថា លោក គឹម ប្រុស ត្រូវបានបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការជាប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង។

លិខិតសម្រេចដកតំណែង

សូមរំលឹកថា លោក គឹម ប្រុស ធ្លាប់បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម បន្ទាប់ពីលោកបានអះអាងថា ទុរេនដែលដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺជាទុរេននាំចូលមកពីខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ដែលជាការលើកឡើងផ្ទុយពីការពិត និងខ្វះការត្រួតពិនិត្យឱ្យបានច្បាស់លាស់។

ការលើកឡើងនេះ មិនត្រឹមតែរងការចំអកពីមហាជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេចាត់ទុកថាជាការធ្វេសប្រហែសក្នុងតួនាទីជាមន្ត្រីការពារអ្នកប្រើប្រាស់ ដែលតម្រូវឱ្យមានភាពសុក្រឹតបំផុតក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។

ផ្សារភូពុយ បាត់ដំបង

វិធានការវិន័យដ៏តឹងរឹងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការធានានូវភាពសុចរិត និងការទទួលខុសត្រូវរបស់មន្ត្រីក្នុងការបំពេញតួនាទីជូនប្រជាពលរដ្ឋ។

administrator

Related Articles