ទស្សនាផ្កាឈូករ័ត្នជាង១០ម៉ឺនគុម្ពក្រោមស្ពានគីហ្ស៊ុណា ល្បីខ្ចីបេះដូងអ្នកទេសចរក្រុងកំពង់ចាម
ខេត្តកំពង់ចាម ៖ ផ្កាឈូករ័ត្នជាង ១០ម៉ឺនគុម្ពកំពុងរីកស្រស់បំព្រងនៅក្រោមស្ពានគីហ្ស៊ុណា ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកកម្សាន្តរាល់ថ្ងៃ ជាពិសេសថ្ងៃចុងសប្តាហ៍ មានអ្នកមកលេងរហូតដល់ជាង ១០០០នាក់ក្នុងមួយថ្ងៃ។ ប្រជាពលរដ្ឋឈ្មោះ ងី ស្រីនិត អាយុ ២៤ឆ្នាំ រស់នៅស្រុកកោះសូទិន បានរៀបរាប់ថា ក្រោយឃើញផ្កាទាំងនេះតាមបណ្ដាញសង្គម ក៏ឆ្លៀតពេលទំនេរជិះម៉ូតូមកមើលផ្ទាល់ ហើយបានឃើញផ្កាឈូករ័ត្នរាប់ពាន់គុម្ពរីកស្រស់បំព្រង…
