ជីវិត និងសង្គម

រន្ធត់! ម៉ូតូប៉ើងហោះទើរជាប់បង្គោលភ្លើងស្តុប ក្រោយបុក BMW នៅកាណាដា

កាណាដា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងមិននឹកស្មានដល់មួយ បានកើតឡើងនៅទីក្រុង Delta ខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដោយបានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមកាសែត The Sun ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា…

អ៊ីរ៉ង់ដាក់ថ្នាំពុល! ព្រមានផ្ដល់«មេរៀន»ដល់អាមេរិក បើហ៊ានឈ្លានពាន រឹងរូសមិនកែសំណើ១៤ចំណុច

ទីក្រុងតេហេរ៉ង់ ៖ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងឡើងកម្តៅខ្លាំងជាថ្មី បន្ទាប់ពីអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាក់ហ័រ ហ្គាលីបាស់ បានចេញមុខព្រមានយ៉ាងខ្លាំងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់នូវ«មេរៀន»មួយដល់អាមេរិក ប្រសិនបើមានការឈ្លានពានណាមួយកើតឡើង។ ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលបានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់បច្ចុប្បន្ន។ លោក ហ្គាលីបាស់ ដែលជាប្រធានសភាអ៊ីរ៉ង់ផងដែរនោះ បានសរសេរតាមបណ្ដាញសង្គម X…

លោកត្រាំព្រមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ជិតដាច់រលាត់ ខណៈតេហេរ៉ង់រឹងរូសមិនព្រមបោះបង់អ៊ុយរ៉ានីញ៉ូម

សង្គ្រាមអ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោក​ដូណាល់ត្រាំ ដែលមុននេះបដិសេធចម្លើយអ៊ីរ៉ង់ចំពោះសំណើអាមេរិកដើម្បីបញ្ចប់សង្គ្រាម បានព្រមានកាលពីថ្ងៃទី១១ ឧសភា ថាបទឈប់បាញ់គ្នាជាមួយអ៊ីរ៉ង់ឈានទៅរកចំណុចកាត់ផ្ដាច់ហើយ។ ជាង១ខែក្រោយចាប់ផ្ដើមបទឈប់បាញ់គ្នារវាងអ៊ីរ៉ង់ និងអាមេរិករួមជាមួយអ៊ីស្រាអែល ការចរចាពេលនេះហាក់ដូចជាកំពុងស្ថិតក្នុងការជាប់គាំងជាថ្មី។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍ថា ចម្លើយអ៊ីរ៉ង់ដែលបញ្ជូនតាមរយៈអាជ្ញាកណ្ដាលប៉ាគីស្ថាន ផ្ដោតលើការបញ្ចប់សង្គ្រាមនៅគ្រប់រណសិរ្សទាំងអស់ ពិសេសនៅលីបង់ និងលើការធានាសន្តិសុខការធ្វើនាវាចរណ៍តាមសមុទ្រ។ សំណើរបស់អ៊ីរ៉ង់គ្រោងបើកឡើងវិញបន្តិចម្ដងៗ ច្រកសមុទ្រហ័រមូស និងការលុបចោលដំណាលគ្នាការហ៊ុមព័ទ្ធបណ្ដាកំពង់ផែអ៊ីរ៉ង់ដោយកងម៉ារីនអាមេរិក។ ក្រុងតេហេរ៉ង់ក៏ត្រៀមផងដែររក្សាទុកមួយផ្នែកនៃអ៊ុយរ៉ានីញ៉ូមចម្រាញ់របស់ខ្លួន ហើយផ្នែកនៅសល់នឹងបញ្ជូនទៅប្រទេសទី៣។…

អ៊ីរ៉ង់​ព្រមាន​អង់គ្លេស និងបារាំង​រឹង​រូស​បញ្ជូន​នាវា​ចម្បាំង​មក​ច្រក​ហ័រម៉ូស ថា​នឹង​ទទួល​ការ​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា

ទីក្រុង​តេអេរ៉ង់៖ អ៊ីរ៉ង់​បាន​ចេញ​សេចក្ដី​ព្រមាន​យ៉ាង​តឹងរ៉ឹង​ទៅ​កាន់​បារាំង និង​អង់គ្លេស​ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​ប្រកាស​ពី​ផែនការ​បញ្ជូន​នាវា​ចម្បាំង​ទៅ​កាន់​តំបន់​ក្បែរ​ច្រក​សមុទ្រ​ហ័រម៉ូស ដែល​ជា​ច្រក​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ពិភពលោក។ លោក​កាសឹម ការីបាបាឌី (Kazem Gharibabadi) ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់ បាន​ថ្លែង​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ប្រទេស​ទាំងពីរ​ហ៊ាន​ធ្វើ​ដូច្នេះ​មែន ពួកគេ​នឹង​ត្រូវ​ទទួល​រង​ការ​ឆ្លើយតប​ជា​បន្ទាន់ និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ពី​សំណាក់​អ៊ីរ៉ង់។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ិច​ថា ច្រក​សមុទ្រ​ហ័រម៉ូស​មិន​មែន​ជា​របស់​ប្រទេស​ដទៃ​ក្រៅ​ពី​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ។ លោក​បាន​សង្កត់​ធ្ងន់​ថា អ៊ីរ៉ង់​មាន​សិទ្ធិ​អធិបតេយ្យ​លើ​ច្រក​សមុទ្រ​នេះ ហើយ​មាន​តែ​អ៊ីរ៉ង់​មួយ​គត់​ដែល​អាច​បង្កើត​ប្រព័ន្ធ​សន្តិសុខ​នៅ​ក្នុង​ច្រក​សមុទ្រ​នេះ។ អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នេះ​ជា​ដាច់ខាត​ឡើយ។…

ត្រាំបដិសេធជាដាច់ខាត ក្រោយអ៊ីរ៉ង់ឆ្លើយតបផែនការសន្តិភាព ១៤ចំណុច រួមទាំងទាមទារសំណងសង្គ្រាម

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រកាសមិនទទួលយកជាដាច់ខាតនូវអ្វីដែលអ៊ីរ៉ង់ឆ្លើយតបចំពោះផែនការសន្តិភាព ១៤ចំណុចរបស់លោក ដែលជាហេតុនាំឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បន្ថែមទៀត។ បន្ទាប់ពីអាមេរិកបានបញ្ជូនសំណើទៅឱ្យអ៊ីរ៉ង់ពិនិត្យមើលដោយសង្ឃឹមថានឹងបើកការចរចាឡើងវិញ អ៊ីរ៉ង់កាលពីយប់មិញបានចេញសេចក្ដីប្រកាសជាលក្ខណៈឆ្លើយតបដោយផ្ដោតសំខាន់ទៅលើការបិទបញ្ចប់សង្គ្រាមនៅគ្រប់ទីកន្លែងទាំងអស់ ទើបខ្លួនសុខចិត្តចូលរួម។ អ៊ីរ៉ង់ក៏ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅប្រទេសលីបង់ផងដែរ។ អ៊ីរ៉ង់ទាមទារឱ្យអាមេរិកផ្ដល់ប្រាក់សំណងចំពោះការខូចខាតដោយសារសង្គ្រាម និងសង្កត់ធ្ងន់ថាខ្លួនត្រូវតែមានសិទ្ធិអធិបតេយ្យដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។ អ៊ីរ៉ង់បានទាមទារលក្ខខណ្ឌជាច្រើនទៀតដូចជា៖ អាមេរិកត្រូវលុបចោលការបិទខ្ទប់ដែនសមុទ្រ ត្រូវធានាថាគ្មានការវាយប្រហារជាថ្មីនាពេលអនាគត ត្រូវលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ។ ក្រោយសេចក្ដីប្រកាសរបស់អ៊ីរ៉ង់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ…

ប្រតិបត្តិការណ៍ឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់ធំៗ៥គ្រឿង នៅស្រុកមង្គលបូរី គ្មានការលើកលែង!

បន្ទាយមានជ័យ៖ ក្រុមការងារត្រួតពិនិត្យពិសេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកប្រតិបត្តិការណ៍ឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ នៅលើផ្លូវជាតិលេខ៥ ចំណុចគ.មលេខ៣៤៩+២០០ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី។…

ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ១១៤លើ១១៤ សំឡេង ប្រុសត្រូវបំពេញកាតព្វកិច្ចចាប់ពីអាយុ១៨ឆ្នាំ

រាជធានីភ្នំពេញ៖ រដ្ឋសភាកម្ពុជា នីតិកាលទី៧ បានបោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសម័យប្រជុំពេញអង្គវិសាមញ្ញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ សេចក្តីព្រាងច្បាប់នេះ មាន ៨ ជំពូក និង ២០…

អាជ្ញាធរជាតិអប្សរាដាក់ចេញវិធានការរដូវវស្សានៅរមណីយដ្ឋានអង្គរ

រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តវិធានការនានាក្នុងរដូវវស្សា និងផ្សេងៗទៀតនៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាប។ ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនាប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបង្ការផលប៉ះពាល់ និងធានាសុវត្ថិភាពជាអតិបរមាក្នុងរដូវវស្សាជូនភ្ញៀវទេសចរ និងសាធារណជនទាំងអស់ក្នុងដំណើរកម្សាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានរំលឹកអំពីវិធានការគួរអនុវត្តមួយចំនួនដូចខាងក្រោម។ វិធានការទាំងនេះរួមមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរលើផ្លូវរអិល ការត្រួតពិនិត្យយានយន្តមុនពេលធ្វើដំណើរ…

សោកនាដកម្ម! ឡានដឹកកម្មករបេះស្វាយក្រឡាប់ផ្ទប់ឡានធំ ស្លាប់១នាក់ របួស២១នាក់

​​​​​​​​​​​​​​​​​​​ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់កម្មករបេះស្វាយចំនួន២១នាក់បានរងរបួសធ្ងន់ស្រាល និងម្នាក់បានស្លាប់ ក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករនិងរថយន្តធុនធ្ងន់ នៅព្រឹកថ្ងៃទី១២ ឧសភា លើផ្លូវជាតិលេខ៥៧ ត្រង់ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។ ព័ត៌មានបឋមបានឲ្យដឹងថា ក្រុមកម្មករប្រុសស្រីប្រមាណ២២នាក់ជិះរថយន្តច្នៃចេញពីខេត្តប៉ៃលិន ក្នុងគោលដៅទៅបេះស្វាយនៅស្រុកបាណន់ ខេត្តបាត់ដំបង។ លុះទៅដល់ចំណុចកើតហេតុ រថយន្តដឹកកម្មករបានបើកគេចរថយន្តធុនធ្ងន់មួយគ្រឿងដែលធ្វើដំណើរផ្ទុយគ្នានិងបើកឆ្លងគំនូសលឿងជ្រុលចូលគន្លងគេ ខណៈដែលរថយន្តកម្មករក៏បើកល្បឿនលឿនផង ក៏ក្រឡាប់ផ្ទប់បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ តាមប្រភពព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា រថយន្តធុនធ្ងន់នោះបានបើកឆ្លងគំនូសលឿងជ្រុលចូលទៅខាងឆ្វេង…

ស្នងការខេត្តកំពង់ស្ពឺប្រកាសសង្គ្រាមលើយានយន្តកែច្នៃខុសច្បាប់ ដាក់បញ្ជារឹតបន្តឹងពិនិត្យគ្រប់ប្រភេទយានយន្តទូទាំងខេត្ត

ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេសពីឯកសារផ្លូវការ។ ការណែនាំនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយណែនាំដល់កម្លាំងផែនការងារសណ្ដាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ដោយមិនមានការយោគយល់ឡើយ។ កម្លាំងជំនាញនឹងធ្វើការឃាត់ពិនិត្យរាល់យានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។…