អាជ្ញាធរជាតិអប្សរាដាក់ចេញវិធានការរដូវវស្សានៅរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាដាក់ចេញវិធានការរដូវវស្សានៅរមណីយដ្ឋានអង្គរ

រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តវិធានការនានាក្នុងរដូវវស្សា និងផ្សេងៗទៀតនៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។

រមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាប។

ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនាប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបង្ការផលប៉ះពាល់ និងធានាសុវត្ថិភាពជាអតិបរមាក្នុងរដូវវស្សាជូនភ្ញៀវទេសចរ និងសាធារណជនទាំងអស់ក្នុងដំណើរកម្សាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានរំលឹកអំពីវិធានការគួរអនុវត្តមួយចំនួនដូចខាងក្រោម។ វិធានការទាំងនេះរួមមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរលើផ្លូវរអិល ការត្រួតពិនិត្យយានយន្តមុនពេលធ្វើដំណើរ និងការអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៅតាមប្រាសាទនីមួយៗ។ លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏បានស្នើឱ្យភ្ញៀវទេសចររៀបចំឆ័ត្រ និងសម្លៀកបំពាក់ការពារទឹកភ្លៀងផងដែរ។

administrator

Related Articles