ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋរកផ្សិត ប្រទះសាកសពជនជាតិចិនត្រូវគេបាញ់សម្លាប់ចោលក្នុងចម្ការ ខេត្តកែប

ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋរកផ្សិត ប្រទះសាកសពជនជាតិចិនត្រូវគេបាញ់សម្លាប់ចោលក្នុងចម្ការ ខេត្តកែប

ខេត្តកែប៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រជាពលរដ្ឋដែលដើររកដកផ្សិតក្នុងព្រៃ បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្តូកស្តឹង ត្រូវបានគេយកមកប្លុងចោលនៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិអន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សាកសពជនជាតិចិន

ក្រោយពេលទទួលបានព័ត៌មានភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះទៅដល់ទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យ និងហ៊ុំព័ទ្ធកន្លែងកើតហេតុ។ ជាលទ្ធផលនៃការពិនិត្យបឋម សមត្ថកិច្ចបានកំណត់អត្តសញ្ញាណសាកសពបានថា ជាបុរសជនជាតិចិនម្នាក់។

កន្លែងកើតហេតុ

ដោយមានការសហការពីមន្ត្រីជំនាញកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានគេធ្វើឃាត ដោយសារនៅលើសាកសពមានស្នាមរបួសធ្ងន់ធ្ងរជាច្រើនកន្លែង ព្រមទាំងមានស្នាមប្រហារដោយគ្រាប់កាំភ្លើងចំនួន ២គ្រាប់ចំរាងកាយ និងស្នាមវាយដំទង្គិចយ៉ាងដំណំជាច្រើនកន្លែង ត្រង់ផ្ទៃមុខនិងក្បាល។

សមត្ថកិច្ចពិនិត្យសាកសព

បច្ចុប្បន្ននេះ មន្ត្រីជំនាញបានរៀបចំធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និងចាត់ចែងតាមនីតិវិធីច្បាប់បន្ត។ ខណៈដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមុខសញ្ញាជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

ការពិនិត្យសាកសព

ដោយ៖ សូរិយា

administrator

Related Articles