រកឃើញជនប្រើគ្រឿងញៀនតាម App NoDrug! ឃាត់ខ្លួនសង្ស័យម្នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង

រកឃើញជនប្រើគ្រឿងញៀនតាម App NoDrug! ឃាត់ខ្លួនសង្ស័យម្នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពលរដ្ឋបានរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug។

រូបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈ App NoDrug ថាមានករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅភូមិស្រះកំប៉ោក ឃុំតាក្រី ស្រុកកំរៀង។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាឱ្យសមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ ដឹកនាំដោយលោក វរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំរៀង។

រូបសមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន

កម្លាំងជំនាញបានចុះដល់ទីតាំង ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ដកហូតវត្ថុតាងរួមមាន៖ ដបកែច្នៃសម្រាប់ប្រើថ្នាំញៀន ១, ដែកកេះ ១, និងកាំបិត ១។

រូបវត្ថុតាងចាប់យក

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ដោយ៖ សូរិយា

administrator

Related Articles