ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពជនបរទេសនៅក្នុងព្រៃជាប់ភ្នំវល្លិ ខេត្តកែប សង្ស័យជនជាតិចិនត្រូវគេធ្វើឃាត

ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពជនបរទេសនៅក្នុងព្រៃជាប់ភ្នំវល្លិ ខេត្តកែប សង្ស័យជនជាតិចិនត្រូវគេធ្វើឃាត

**ខេត្តកែប៖** មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិបរទេសម្នាក់ ត្រូវបានគេដឹកយកមកចោលនៅក្នុងព្រៃ ក្នុងភូមិអន្ទង់សរ ជាប់ភ្នំវល្លិ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

សាកសពជនបរទេសខេត្តកែប

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា សាកសពដែលគេប្រទះឃើញនេះ មានសភាពហើមប៉ោង និងមានក្លិនស្អុយរលួយបន្តិច ដែលធ្វើឱ្យគេសន្និដ្ឋានថា ជនរងគ្រោះត្រូវបានគេសម្លាប់ ហើយដឹកយកមកចោលក្នុងព្រៃនេះប្រហែលជាច្រើនថ្ងៃមកហើយ។ បច្ចុប្បន្ន សាកសពដែលគេប្រទះឃើញខាងលើ គេសង្ស័យថាជាជនជាតិចិន។

ទិដ្ឋភាពកន្លែងកើតហេតុ

លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកែប បានឱ្យដឹងថា ករណីដែលប្រទះឃើញសពជនបរទេសត្រូវបានគេដឹកយកមកចោលនេះ មិនទាន់ដឹងថាជាករណីប្លន់ ឬជាករណីអ្វីផ្សេងនោះទេ ព្រោះខាងសមត្ថកិច្ចមិនទាន់ធ្វើកោសល្យវិច្ច័យនៅឡើយ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកជនល្មើស និងមូលហេតុនៃការសម្លាប់នេះឱ្យបានច្បាស់លាស់៕

administrator

Related Articles