ស្នងការខេត្តកំពង់ស្ពឺប្រកាសសង្គ្រាមលើយានយន្តកែច្នៃខុសច្បាប់ ដាក់បញ្ជារឹតបន្តឹងពិនិត្យគ្រប់ប្រភេទយានយន្តទូទាំងខេត្ត
ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេសពីឯកសារផ្លូវការ។ ការណែនាំនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយណែនាំដល់កម្លាំងផែនការងារសណ្ដាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ដោយមិនមានការយោគយល់ឡើយ។ កម្លាំងជំនាញនឹងធ្វើការឃាត់ពិនិត្យរាល់យានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។…
