ផ្ទុះហិង្សា! ក្រោយឈ្លោះគ្នាលេងបាល់ យុវជនម្នាក់យកកាំបិតកាប់សម្លាញ់រងរបួសធ្ងន់

ផ្ទុះហិង្សា! ក្រោយឈ្លោះគ្នាលេងបាល់ យុវជនម្នាក់យកកាំបិតកាប់សម្លាញ់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើង ខណៈយុវជនម្នាក់បានយកកាំបិតប៉័ងតោដងដែក កាប់សម្លាញ់របស់ខ្លួន ដោយសារការឈ្លោះប្រកែកគ្នាពេលលេងបាល់កាលពីថ្ងៃមុន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗ។

រូបភាពករណីហិង្សា

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យឈ្មោះ ញ៉ា ចយ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាមួយជនរងគ្រោះ បានធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ ថូវ មិញ អាយុ ២១ឆ្នាំ ត្រូវចំពោះពោះក្រោយ រួចរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាំបិតនៅកន្លែងកើតហេតុ។

រូបភាពបង្ហាញពីកន្លែងកើតហេតុ

តាមការបញ្ជាក់ពីលោកអធិការ មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅលាងដៃ និងទឹកពាងនៅផ្ទះឈ្មោះ សារី ចាន់ធី (អាយុ ៦៨ឆ្នាំ) ក្នុងភូមិជាមួយគ្នា ពេលនោះជនល្មើសបានស្ទុះមកកាប់ភ្លាមៗ។

មូលហេតុឈ្លោះគ្នាពេលលេងបាល់

លោកវរៈសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់បន្ថែមថា មូលហេតុដែលឈានដល់អំពើហិង្សានេះ គឺដោយសារកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនល្មើសបានឈ្លោះប្រកែកគ្នាពេលលេងបាល់ ហើយមួយថ្ងៃក្រោយមក ជនល្មើសក៏បានយកកាំបិតមកកាប់ជនរងគ្រោះនេះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះ ស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។

administrator

Related Articles