ប្រជាពលរដ្ឋប្រគល់ដងខ្លួនទេពស្រីរចនាបទកោះកេរ និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំជូនអាជ្ញាធរជាតិព្រះវិហារ

ប្រជាពលរដ្ឋប្រគល់ដងខ្លួនទេពស្រីរចនាបទកោះកេរ និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំជូនអាជ្ញាធរជាតិព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារបានទទួលវត្ថុបុរាណចំនួន៣ពីប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត រួមមានដងខ្លួនទេពស្រី១ និងខួចចំនួន២ ធ្វើពីដីដុត ដើម្បីរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។

វត្ថុបុរាណ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីចុះទៅធ្វើការប្រគល់ទទួលវត្ថុបុរាណទាំងនេះនៅវត្តកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។

ការប្រគល់ទទួលវត្ថុបុរាណ

អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា ដងខ្លួនទេពស្រីធ្វើអំពីថ្មភក់ រចនាបទកោះកេរ សតវត្សទី១០ និងខួចចំនួន២ធ្វើពីដីដុត សតវត្សទី១១-១២ មានប្រភពពីភូមិស្វាយ ឃុំរំដោះស្រែ។

វត្ថុបុរាណខួចដីដុត

ក្នុងឱកាសនោះ ក៏ប្រទះឃើញសិលាចារឹកចំនួន១ផ្ទាំង យកមកពីប្រាសាទព្រៃស្វាយ ស្ថិតនៅខាងត្បូងឆៀងខាងលិចភូមិកន្ទួតប្រមាណជា៣គីឡូម៉ែត្រ មានអក្សរចំនួន៣១បន្ទាត់ ជាភាសាខ្មែរបុរាណ។

សិលាចារឹកបុរាណ

អាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានចូលរួមសហការប្រគល់វត្ថុបុរាណដោយស្ម័គ្រចិត្ត ដើម្បីយកមករក្សាទុក និងសិក្សាបន្តនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

ពិធីប្រគល់ទទួល

វត្ថុបុរាណ

វត្ថុបុរាណ

ការប្រគល់វត្ថុបុរាណនេះ បង្ហាញពីស្មារតីក្នុងការចូលរួមកិច្ចការពារវត្ថុបុរាណរបស់បុព្វបុរសខ្មែរ និងលើកតម្លៃមរតកវប្បធម៌ជាតិ៕

administrator

Related Articles