ព្យុះ «ហាហ្គូពីត» បក់បោកតែកម្ពុជាមិនស្ថិតក្នុងគន្លង តែនឹងមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះនៅតំបន់ខ្លះ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការកកើតឡើងនៃព្យុះទី៥ ឈ្មោះ «ហាហ្គូពីត» (Hagupit T2605) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលកំពុងជះឥទ្ធិពលដោយប្រយោលមកលើកម្ពុជា។ ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ក្រសួងបានប្រកាសពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ…
