ឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងនោះមានប្រុសក្លែងជាស្រី ជិះម៉ូតូបង្កអនាធិបតេយ្យតាមផ្លូវសាធារណៈ

ឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងនោះមានប្រុសក្លែងជាស្រី ជិះម៉ូតូបង្កអនាធិបតេយ្យតាមផ្លូវសាធារណៈ

**រាជធានីភ្នំពេញ៖** កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងនោះមានប្រុសក្លែងជាស្រីម្នាក់ នៅចំណុចស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង០៣ និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

រូបភាពក្មេងទំនើង

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ពីករណីក្មេងទំនើងជិះម៉ូតូ២គ្រឿង បង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ នៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់អធ្រាត្រថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពបានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់រួមមាន៖

១. ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស កើតឆ្នាំ២០០៨
២. ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស កើតឆ្នាំ២០០៨
៣. ឈ្មោះ កឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨
៤. ឈ្មោះ ជា មករា ភេទប្រុស កើតឆ្នាំ២០០៨

រូបភាពក្មេងទំនើង

បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីច្បាប់៕

administrator

Related Articles