ជីវិត និងសង្គម

អ៊ីរ៉ង់​ប្រកាស​ព្រមាន​ធ្ងន់​រង់ចាំ​សងសឹក​ក្រោយ​នាវា​ដឹក​ប្រេង​ត្រូវ​អាមេរិក​វាយប្រហារ

ទីក្រុង​ឌុយបៃ៖ ប្រទេស​អ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់ៗ​កាលពី​យប់​មិញ បន្ទាប់ពី​នាវា​ដឹក​ប្រេង​របស់​ខ្លួន​មួយចំនួន​រង​ការ​វាយប្រហារ​ពី​សំណាក់​យោធា​អាមេរិក។ ឆ្មាំ​បដិវត្ត​ឥស្លាម​ប្រកាស​ថា រាល់​ការ​វាយប្រហារ​នាពេល​អនាគត​ទៅ​លើ​នាវា​ដឹក​ប្រេង ឬ​នាវា​ដឹក​ទំនិញ​ដទៃ​ទៀត​របស់​ខ្លួន អាច​នឹង​ត្រូវ​អ៊ីរ៉ង់​វាយប្រហារ​សងសឹក​វិញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​រួម​ទាំង​ការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​មជ្ឈិម​បូព៌ា និង​នាវា​របស់​ពួក​សត្រូវ​ផងដែរ។ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ផ្សព្វផ្សាយ​ការ​ព្រមាន​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​យោធា​អាមេរិក​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​អ៊ីរ៉ង់ ដែល​ព្យាយាម​បើក​ចេញ​ពី​ការ​បិទខ្ទប់។ ទន្ទឹម​នឹង​នោះ ប្រទេស​បារ៉ែន ដែល​ជា​កន្លែង​តាំងនៅ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា បាន​ថ្លែង​ថា​ខ្លួន​ចាប់ឃាត់​មនុស្ស​រាប់​សិប​នាក់ ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ឆ្មាំ​បដិវត្ត​ឥស្លាម។ ក្រសួង​មហាផ្ទៃ​បារ៉ែន​បាន​បញ្ជាក់​ថា ក្រោយ​ស៊ើបអង្កេត​ឃើញ​ពួក​គេ​មាន​ទំនាក់ទំនង​ជា​មួយ​ឆ្មាំ​បដិវត្ត​ពិតប្រាកដ ដោយ​បាន​ប្រមូល​មូលនិធិ…

កម្ពុជាបណ្ដេញជនជាតិចិន៣១៩នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញចេញពីប្រទេស

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី ០១នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេស ។ ការបណ្ដេញចេញនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត…

«ជីនកាងផ្លូវមាស» ផ្អាកសកម្មភាព​ដើម្បីសម្ងំរង់ចាំឱកាសបើកដំណើរការឡើងវិញ?

រាជធានីភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងផុលផុសលើបណ្តាញសង្គមពីសារព័ត៌មាន ទីតាំងល្បែងស៊ីសងខុសច្បាប់ឈ្មោះ «ជីនកាងផ្លូវមាស» ដែលត្រូវបានគេចោទថាមានខ្នងបង្អែកធំនៅពីក្រោយនោះ បានផ្អាកអាជីវកម្មភ្លាមៗ ធ្វើឱ្យមហាជនមានការសង្ស័យថាវាគ្រាន់តែជាការសម្ងំរង់ចាំឱកាសស្ងប់ស្ងាត់ដើម្បីបើកដំណើរការឡើងវិញប៉ុណ្ណោះ។ យោងតាមរូបភាពភស្តុតាងដែលបានបែកធ្លាយមកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ទីតាំងយីហោនេះស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពល្បែងស៊ីសងភ្នាល់ចាក់លុយយ៉ាងគ្រហើៗ។ តាមភស្តុតាងបានបង្ហាញថា ទីតាំងនេះមានការរៀបចំតុបៀការ៉ាត់ (Baccarat)…

គួរឲ្យខ្លាច! ស្ត្រីវ័យ២១ឆ្នាំស្លៀកឯកសណ្ឋាននគរបាលក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌកំបូល

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌកំបូលបានឃាត់ខ្លួនស្ត្រីវ័យ២១ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននគរបាលក្លែងក្លាយ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានរបស់អាជ្ញាធរ និងយោធា។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ។ ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី…

អាមេរិក​បើក​ប្រតិបត្តិការ​យោធា​វាយ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ពេល​យប់​ ក្រោយ​ការ​បាញ់​ប្រហារ​គ្នា​នៅ​ច្រក​សមុទ្រ​ហ័រម៉ូស​

ទីក្រុង​ឌុយបៃ៖ យោធា​អាមេរិក​បាន​បើក​ប្រតិបត្តិការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ប្រេង​ចំនួន​២​គ្រឿង​របស់​អ៊ីរ៉ង់​កាល​ពី​យប់​មិញ បន្ទាប់​ពី​មាន​ការ​បាញ់​ត​ដៃ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​តំបន់​ច្រក​សមុទ្រ​ហ័រម៉ូស។ ទន្ទឹម​នឹង​នេះ ប្រទេស​អារ៉ាប់​រួម​ក៏​បាន​រាយការណ៍​អំពី​ករណី​អ៊ីរ៉ង់​វាយ​ប្រហារ​ចូល​ទឹកដី​ខ្លួន​ដោយ​ប្រើ​មីស៊ីល​ និង​ដ្រូន​ផង​ដែរ។ ការ​វាយ​ប្រហារ​នេះ​បង្ក​ជា​ការ​មន្ទិល​សង្ស័យ​ថា តើ​បទ​ឈប់​បាញ់​ដែល​អាមេរិក​បាន​ប្រកាស​នោះ​អាច​នឹង​ឋិត​ថេរ​ដែរ​ឬ​ទេ។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​រូប៊ីអូ បាន​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចម្លើយ​ដ៏​ប្រាកដ​ប្រជា​ពី​អ៊ីរ៉ង់​ត្រឹម​រាត្រី​នេះ។ យោធា​អាមេរិក​បញ្ជាក់​ថា​ខ្លួន​បាន​បង្អាក់​ដំណើរ​នាវា​ដឹក​ប្រេង​ទាំង​២​គ្រឿង ដែល​ព្យាយាម​បុក​ទម្លុះ​របាំង​ការ​ពារ​ដើម្បី​ចាក​ចេញ​ពី​កំពង់​ផែ។ ក្រសួង​ការ​ពារ​ជាតិ​អារ៉ាប់​រួម​ថ្លែង​ថា មនុស្ស​៣​នាក់​រង​របួស​បន្ទាប់​ពី​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​មីស៊ីល​ផ្លោង​២​គ្រាប់​ និង​ដ្រូន​៣​គ្រឿង​របស់​អ៊ីរ៉ង់។ អាមេរិក​បាន​បង្ហោះ​វីដេអូ​ឃ្លីប​បង្ហាញ​ពី​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ប្រេង​ទាំង​ពីរ​ពី​យន្តហោះ​ចម្បាំង។ លោក​រូប៊ីអូ​ថ្លែង​ថា៖ «ពួកគេ​គំរាម​កំហែង​មក​លើ​យើង ដូច្នេះ​ពួកគេ​ត្រូវ​តែ​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា»៕ ប្រភព៖…

ឃាត់ខ្លួនយុវជនបែកថ្នាំចាក់ស្ត្រីវ័យ៦១ឆ្នាំរបួស៧កន្លែង ដោយសារចោទថាលួចលុយរាប់ម៉ឺនដុល្លារ

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនសង្ស័យជាអ្នកបែកថ្នាំម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយប្រើកន្ត្រៃដែកចាក់ស្ត្រីវ័យ៦១ឆ្នាំរងរបួសធ្ងន់ចំនួន៧កន្លែង នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខណៈជនរងគ្រោះឈ្មោះ វិន យុក អាយុ៦១ឆ្នាំ កំពុងដើរតាមផ្លូវក្នុងភូមិ ស្រាប់តែជនបង្កឈ្មោះ សៀង ម៉ិញស៊ី…

ខ្លាំង​ណាស់! ក្រសួងបរិស្ថាន​បិទ​រោងចក្រ​២​កន្លែង​ជា​បណ្តោះអាសន្ន ក្រោយ​រារាំង​មន្ត្រី​មិន​ឱ្យ​ចូល​ត្រួតពិនិត្យ​បង្ហូរ​សំណល់ពុល

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ចេញ​បទបញ្ជា​បិទ​ដំណើរការ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​លើ​រោងចក្រ​ចំនួន​២​ទីតាំង បន្ទាប់​ពី​ពួកគេ​បាន​រារាំង​សមត្ថកិច្ច​មិន​ឱ្យ​ចូល​ត្រួតពិនិត្យ​ករណី​សង្ស័យ​បង្ហូរ​សំណល់​រាវ​ពុល​ចូល​ប្រឡាយ​ទឹក​សាធារណៈ។ រោងចក្រ​ទាំង​ពីរ​រួមមាន​៖ ទី១ រោងចក្រ​ផលិត​ដំណាប់​ស្វាយ (គ្មាន​ឈ្មោះ) នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង ទី២ រោងចក្រ​បោកគក់​ជម្រះ​ក្អែល Kniteracy Asia Company Limited Garment, Knitting…

គីម ជុងអ៊ុន ផ្ញើសារសន្យាការពារគ្នាទៅវិញទៅមកជូនពូទីន ក្នុងឱកាសទិវាជ័យជម្នះ​ខួប៨១ឆ្នាំ

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារជូនពរដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងឱកាសខួបលើកទី៨១ នៃទិវាជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយទីក្រុងមូស្គូ។ លោក គីម សង្កត់ធ្ងន់ថា កូរ៉េខាងជើងរក្សាជំហរផ្តល់អាទិភាពខ្ពស់ដល់ការរក្សាភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងប្រកាន់ឆន្ទៈមោះមុតក្នុងការអនុវត្តតាមកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង KCNA។ គួរបញ្ជាក់ថា…

សហគមន៍ទុរេនបែកអន្លូង​ប្រកាសដាក់QR Code ប្រយុទ្ធនឹងការក្លែងបន្លំទុរេននាំចូលថៃ

ខេត្តកំពង់ចាម៖ ក្រោយពីមានការផ្ទុះរឿងឈ្មួញទិញទុរេនចេញពីខេត្តកំពង់ចាម តែបែរជាសារភាពថានាំចូលមកពីប្រទេសថៃវិញនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចុះជួបសហគមន៍ទុរេនបែកអន្លូង ដើម្បីរកដំណោះស្រាយដាក់ QR Code នៅលើផ្លែទុរេន ជាសញ្ញាសម្គាល់ប្រភពដើម។ អ្នកស្រី វ៉ែន សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ម្ចាស់ចំការទុរេនបែកអន្លូង បានឲ្យដឹងថា គាត់ដាំទុរេនពូជសាំងឃីម…

ព្យុះ «ហាហ្គូពីត» បក់បោកតែកម្ពុជាមិនស្ថិតក្នុងគន្លង តែនឹងមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះនៅតំបន់ខ្លះ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការកកើតឡើងនៃព្យុះទី៥ ឈ្មោះ «ហាហ្គូពីត» (Hagupit T2605) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលកំពុងជះឥទ្ធិពលដោយប្រយោលមកលើកម្ពុជា។ ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ក្រសួងបានប្រកាសពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ…