អ៊ីរ៉ង់​ប្រកាស​ព្រមាន​ធ្ងន់​រង់ចាំ​សងសឹក​ក្រោយ​នាវា​ដឹក​ប្រេង​ត្រូវ​អាមេរិក​វាយប្រហារ

អ៊ីរ៉ង់​ប្រកាស​ព្រមាន​ធ្ងន់​រង់ចាំ​សងសឹក​ក្រោយ​នាវា​ដឹក​ប្រេង​ត្រូវ​អាមេរិក​វាយប្រហារ

ទីក្រុង​ឌុយបៃ៖ ប្រទេស​អ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់ៗ​កាលពី​យប់​មិញ បន្ទាប់ពី​នាវា​ដឹក​ប្រេង​របស់​ខ្លួន​មួយចំនួន​រង​ការ​វាយប្រហារ​ពី​សំណាក់​យោធា​អាមេរិក។

នាវាដឹកប្រេង

ឆ្មាំ​បដិវត្ត​ឥស្លាម​ប្រកាស​ថា រាល់​ការ​វាយប្រហារ​នាពេល​អនាគត​ទៅ​លើ​នាវា​ដឹក​ប្រេង ឬ​នាវា​ដឹក​ទំនិញ​ដទៃ​ទៀត​របស់​ខ្លួន អាច​នឹង​ត្រូវ​អ៊ីរ៉ង់​វាយប្រហារ​សងសឹក​វិញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​រួម​ទាំង​ការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​មជ្ឈិម​បូព៌ា និង​នាវា​របស់​ពួក​សត្រូវ​ផងដែរ។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ផ្សព្វផ្សាយ​ការ​ព្រមាន​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​យោធា​អាមេរិក​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​អ៊ីរ៉ង់ ដែល​ព្យាយាម​បើក​ចេញ​ពី​ការ​បិទខ្ទប់។

ឆ្មាំបដិវត្តឥស្លាម

ទន្ទឹម​នឹង​នោះ ប្រទេស​បារ៉ែន ដែល​ជា​កន្លែង​តាំងនៅ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា បាន​ថ្លែង​ថា​ខ្លួន​ចាប់ឃាត់​មនុស្ស​រាប់​សិប​នាក់ ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ឆ្មាំ​បដិវត្ត​ឥស្លាម។ ក្រសួង​មហាផ្ទៃ​បារ៉ែន​បាន​បញ្ជាក់​ថា ក្រោយ​ស៊ើបអង្កេត​ឃើញ​ពួក​គេ​មាន​ទំនាក់ទំនង​ជា​មួយ​ឆ្មាំ​បដិវត្ត​ពិតប្រាកដ ដោយ​បាន​ប្រមូល​មូលនិធិ និង​ព្យាយាម​ផ្ញើ​ទៅ​ឱ្យ​ឆ្មាំ​បដិវត្ត​ដើម្បី​គាំទ្រ​ចលនា​ភេរវកម្ម។

ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រង់ចាំ​ចម្លើយ​ពី​អ៊ីរ៉ង់ បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​ផែនការ​សន្តិភាព​១៤​ចំណុច ដើម្បី​បញ្ចប់​សង្គ្រាម បើក​ច្រក​សមុទ្រ​ហ័រម៉ូស​ឡើងវិញ និង​បិទបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ច្រកសមុទ្រហ័រម៉ូស

លោក​ពូទីន​ ប្រធានាធិបតី​រុស្ស៊ី បាន​ថ្លែង​ថា ទីក្រុង​ម៉ូស្គូ​បាន​ដាក់​ចេញ​សំណើ​ដើម្បី​ដឹកជញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រាញ់​រួច​ពី​អ៊ីរ៉ង់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា។

អ៊ីរ៉ង់​បាន​ចេញ​សេចក្ដីព្រមាន​ទៅ​ប្រទេស​បារ៉ែន​ថា ការ​ដែល​ប្រទេស​នេះ​ចូល​ខាង​ក្រុម​អាមេរិក អាច​នឹង​នាំ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​ដាក់​ខ្លួន​ជា​មិន​ខាន។ លោក​អេប្រាហ៊ីម អាហ្ស៊ីហ្ស៊ី ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ​នៃ​រដ្ឋសភា​អ៊ីរ៉ង់ បាន​បង្ហោះ​សារ​ព្រមាន​ថា «ច្រក​សមុទ្រ​ហ័រម៉ូស​មាន​សារ​សំខាន់​ជា​អាយុជីវិត សូម​កុំ​ប្រថុយ​បិទ​ច្រក​នេះ​ដោយ​ខ្លួន​ឯង។»

ទោះ​ជា​មាន​ភាព​តានតឹង​យ៉ាង​នេះ​ក្ដី គេ​កត់សម្គាល់​ថា បទឈប់បាញ់​នៅ​តែ​មាន​នៅ​ឡើយ​ទេ។

ប្រភព៖ អេភី និង​ប្រភព​ដទៃ​ទៀត

administrator

Related Articles