ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនសង្ស័យជាអ្នកបែកថ្នាំម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយប្រើកន្ត្រៃដែកចាក់ស្ត្រីវ័យ៦១ឆ្នាំរងរបួសធ្ងន់ចំនួន៧កន្លែង នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខណៈជនរងគ្រោះឈ្មោះ វិន យុក អាយុ៦១ឆ្នាំ កំពុងដើរតាមផ្លូវក្នុងភូមិ ស្រាប់តែជនបង្កឈ្មោះ សៀង ម៉ិញស៊ី អាយុ២៣ឆ្នាំ បានយកកន្ត្រៃដែកចាក់បណ្ដាលឲ្យរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ រីឯជនបង្កត្រូវបាននគរបាលឃុំបុស្បូវចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីចាត់វិធានការបន្ត ខណៈតេស្តទឹកនោមរកឃើញថាមានសារធាតុញៀន។

បើតាមការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែចោទប្រកាន់ជនរងគ្រោះថាបានលួចលុយរបស់ខ្លួនរាប់ម៉ឺនដុល្លារ។ សមត្ថកិច្ចអះអាងថា ជនល្មើសសង្ស័យជាមនុស្សបែកថ្នាំទេ៕
