ភ្នំភ្លើង​ឌូកូណូ​ផ្ទុះ​យ៉ាង​គំហុក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​អ្នក​ឡើង​ភ្នំ​២០​នាក់​បាត់​ខ្លួន​

ភ្នំភ្លើង​ឌូកូណូ​ផ្ទុះ​យ៉ាង​គំហុក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​អ្នក​ឡើង​ភ្នំ​២០​នាក់​បាត់​ខ្លួន​

ទីក្រុងហ្សាកាតា៖ ភ្នំភ្លើងឌូកូណូ (Dukono) នៅលើកោះហាល់ម៉ាហេរ៉ា (Halmahera) ភាគខាងជើងខេត្តម៉ាលូគូ (Maluku) នៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងគំហុកនៅថ្ងៃសុក្រនេះ វេលាម៉ោង ៧:៤១ ព្រឹកម៉ោងក្នុងស្រុក ដោយបានព្រួសផ្សែងហុយទ្រលោមឡើងដល់កម្ពស់ ១០ គីឡូម៉ែត្រ។

ភ្នំភ្លើងផ្ទុះ

មុនពេលកើតហេតុ មានក្រុមអ្នកឡើងភ្នំប្រមាណ ២០ នាក់ កំពុងធ្វើដំណើរកម្សាន្តនៅលើភ្នំនោះ ហើយស្រាប់តែបាត់ខ្លួនមួយរំពេច។ ក្នុងនោះមានជនជាតិសិង្ហបុរីចំនួន ៩ នាក់ និងនៅសល់ជាជនជាតិឥណ្ឌូណេស៊ីទាំងអស់។

លោក អ៊ីវ៉ាន់ រ៉ាម់ដានី (Iwan Ramdani) ប្រធានក្រុមស្វែងរក និងជួយសង្គ្រោះ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមការងាររបស់លោកបានបញ្ជូនកម្លាំងរាប់សិបនាក់ រួមទាំងនគរបាលផងដែរ ដើម្បីចុះទៅកន្លែងកើតហេតុស្វែងរកជនរងគ្រោះទាំង ២០ នាក់នេះ។

ក្រុមសង្គ្រោះ

ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថាមានអ្នករងរបួសនៅឡើយទេ។ អាជ្ញាធរបានចេញសេចក្តីអំពាវនាវជាបន្ទាន់ ឲ្យប្រជាជនរក្សាគម្លាតយ៉ាងតិច ៤ គីឡូម៉ែត្រពីរណ្ដៅភ្នំភ្លើង និងកុំធ្វើសកម្មភាពនៅក្បែរនោះឲ្យសោះ។

ទីភ្នាក់ងារភ្នំភ្លើងវិទ្យាបានប្រកាសថា អាចនឹងមានហានិភ័យនៃការហូរចាកកម្អែភ្នំភ្លើងពីលើកំពូលភ្នំមកជើងភ្នំ បើមានភ្លៀងធ្លាក់។ កម្រិតអាសន្នទីបីត្រូវបានបន្តអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់បំផុត។

ផ្សែងភ្នំភ្លើង

គួរបញ្ជាក់ថា ការផ្ទុះភ្នំភ្លើងនេះមិនទាន់បន្ទច់បង្អាក់ការធ្វើដំណើរតាមយន្តហោះនៅឡើយទេ។ ក្រុមសង្គ្រោះកំពុងបន្តប្រតិបត្តិការស្វែងរកដោយអស់ពីកម្លាំង៕

ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត

administrator

Related Articles