ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ជួញដូរគ្រឿងញៀននៅខណ្ឌច្បារអំពៅ បញ្ជូនទៅតុលាការ

ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ជួញដូរគ្រឿងញៀននៅខណ្ឌច្បារអំពៅ បញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

វត្ថុតាង

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង ១០ នាទីល្ងាច ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ៦ នាក់ នៅចំណុចភូមិអូរអណ្ដូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យនិងវត្ថុតាង

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងដូចជា៖ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់, ជញ្ជីងអេឡិចត្រូនិក ០១ គ្រឿង, ដាវសាម៉ូរៃ ០២ ដើម, កញ្ចប់ពណ៌ស (Ferrari) ចំនួន ០១ (សង្ស័យជាសារធាតុញៀន), ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ និងសម្ភារមួយចំនួនទៀត។

វត្ថុតាងផ្សេងទៀត

ជនសង្ស័យទាំង ៦ នាក់រួមមាន៖ ១- ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ ឆ្នាំ, ២- ឈ្មោះ តាំង ហេង ភេទប្រុស អាយុ ១៨ ឆ្នាំ, ៣- ឈ្មោះ ជឿង យ៉ាងម៉ី ភេទប្រុស អាយុ ២១ ឆ្នាំ, ៤- ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ១១៨ ឆ្នាំ, ៥- ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ ឆ្នាំ និង ៦- ឈ្មោះ លី យី ភេទប្រុស អាយុ ៣០ ឆ្នាំ។

វត្ថុតាងនិងជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យទាំង ៦ នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

administrator

Related Articles