សោកនាដកម្ម! ឡានដឹកកម្មករបេះស្វាយក្រឡាប់ផ្ទប់ឡានធំ ស្លាប់១នាក់ របួស២១នាក់

សោកនាដកម្ម! ឡានដឹកកម្មករបេះស្វាយក្រឡាប់ផ្ទប់ឡានធំ ស្លាប់១នាក់ របួស២១នាក់

​​​​​​​​​​​​​​​​​​​ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់កម្មករបេះស្វាយចំនួន២១នាក់បានរងរបួសធ្ងន់ស្រាល និងម្នាក់បានស្លាប់ ក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករនិងរថយន្តធុនធ្ងន់ នៅព្រឹកថ្ងៃទី១២ ឧសភា លើផ្លូវជាតិលេខ៥៧ ត្រង់ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានបឋមបានឲ្យដឹងថា ក្រុមកម្មករប្រុសស្រីប្រមាណ២២នាក់ជិះរថយន្តច្នៃចេញពីខេត្តប៉ៃលិន ក្នុងគោលដៅទៅបេះស្វាយនៅស្រុកបាណន់ ខេត្តបាត់ដំបង។ លុះទៅដល់ចំណុចកើតហេតុ រថយន្តដឹកកម្មករបានបើកគេចរថយន្តធុនធ្ងន់មួយគ្រឿងដែលធ្វើដំណើរផ្ទុយគ្នានិងបើកឆ្លងគំនូសលឿងជ្រុលចូលគន្លងគេ ខណៈដែលរថយន្តកម្មករក៏បើកល្បឿនលឿនផង ក៏ក្រឡាប់ផ្ទប់បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។

កម្មកររងរបួស

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា រថយន្តធុនធ្ងន់នោះបានបើកឆ្លងគំនូសលឿងជ្រុលចូលទៅខាងឆ្វេង ចំណែករថយន្តដឹកកម្មករបើកក្នុងល្បឿនលឿនដែរ ពេលបួងចង្កូតគេចទើបបណ្ដាលឲ្យក្រឡាប់ជះកម្មករចោលរដូរណែលពេញលើចិញ្ចើមផ្លូវ ។

កន្លែងកើតហេតុ

កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗដើម្បីជួយសង្គ្រោះអ្នករបួស។ គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះនៅឡើយទេ តែគេគ្រាន់តែដឹងថាក្រុមកម្មករទាំងនោះមកពីខេត្តប៉ៃលិន ធ្វើដំណើរទៅបេះស្វាយនៅស្រុកបាណន់ ៕

administrator

Related Articles