រថយន្តដឹកគ្រែធ្លាក់ច្រាំងភ្នំបូកគោជម្រៅ៥០ម៉ែត្រ សពអ្នកបើកបរត្រូវយកមកវិញក្រោយអស់ពេល៣៦ម៉ោង

រថយន្តដឹកគ្រែធ្លាក់ច្រាំងភ្នំបូកគោជម្រៅ៥០ម៉ែត្រ សពអ្នកបើកបរត្រូវយកមកវិញក្រោយអស់ពេល៣៦ម៉ោង

កំពត៖ រថយន្តធុនធំមួយគ្រឿង ដឹកគ្រែ និងសម្ភារះសំណង់ផ្សេងទៀត បានបើកធ្លាក់ច្រាំងពីលើភ្នំបូកគោ ចុះទៅក្រោមប្រហែល ៥០ ម៉ែត្រ កាលពីវេលាម៉ោង ៦ យប់ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦។

រថយន្តធ្លាក់ភ្នំបូកគោ

ក្រោយកើតហេតុ ការយកសពអ្នកបើកបរចេញពីក្នុងរថយន្តមិនអាចធ្វើភ្លាមៗបានទេ ដោយសារតែភ្លៀងធ្លាក់ជោគជាំខ្លាំង និងពិបាកក្នុងការចុះទៅយក។

ការយកសពអ្នកបើកបរ

ប៉ុន្តែដោយសារការអន្ទះសាររបស់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ក៏បានជួលក្រុមកម្មករជំនាញចុះទៅកាត់ដែករថយន្តដែលកៀបជាប់អ្នកបើកបរ ហើយយកសពចេញមកបាននៅវេលាម៉ោងជិត ៤ ទៀបភ្លឺ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦។

រថយន្តរងការខូចខាត

តាមការឲ្យដឹងពីក្រុមគ្រួសារសាច់ញាតិនៃសពថា គិតទាំងដឹកសពមកដល់ផ្ទះផង មានរយៈពេល ៣៦ ម៉ោង។ ជនរងគ្រោះឈ្មោះ ព្រំ ចាន់ថន ភេទប្រុស អាយុ ៤២ ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

រថយន្តដឹកគ្រែ

រថយន្តធុនធំដែលជួបគ្រោះថ្នាក់ពាក់ស្លាកលេខ ភ្នំពេញ 3C-1231។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ ក្នុងភូមិកោះម៉ាក់ប្រាំង។

ទិដ្ឋភាពកន្លែងកើតហេតុ

បច្ចុប្បន្ន រថយន្តមួយគ្រឿងខាងលើត្រូវបានទុកចោលនៅកន្លែងកើតហេតុ នៅភ្នំបូកគោ ចំណែកមូលហេតុអាចបណ្តាលមកពីរថយន្តដាច់ហ្វ្រាំងក៏មិនដឹង ព្រោះមានការសន្និដ្ឋានខុសៗគ្នា។ ម្យ៉ាងទៀត អ្នកបើកបរនៅក្នុងរថយន្តនោះមានតែម្នាក់ឯង៕

រថយន្តខូចខាតយ៉ាងដំណំ

ទិដ្ឋភាពចុងក្រោយ

administrator

Related Articles