លោកត្រាំប្រៀបបទឈប់បាញ់ជាមួយអ៉ីរ៉ង់ថា«កំពុងដាក់អុកស៊ីហ្សែន» ត្រៀមឈានដល់ទីបញ្ចប់

លោកត្រាំប្រៀបបទឈប់បាញ់ជាមួយអ៉ីរ៉ង់ថា«កំពុងដាក់អុកស៊ីហ្សែន» ត្រៀមឈានដល់ទីបញ្ចប់

សង្គ្រាមអ៉ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ថ្លែងថា បទឈប់បាញ់គ្នាជាមួយអ៉ីរ៉ង់ពេលនេះ កំពុងតែដាក់អុកស៊ីហ្សែន បន្ទាប់ពីលោកបដិសេធចម្លើយអ៉ីរ៉ង់ចំពោះសំណើអាមេរិកដើម្បីបញ្ចប់សង្គ្រាម។

រូបភាពសង្គ្រាមអ៉ីរ៉ង់

បន្ទាប់ពីចាត់ទុកចម្លើយអ៉ីរ៉ង់ថាមិនអាចទទួលយកបានទាំងស្រុង លោកត្រាំអះអាងថា សហរដ្ឋអាមេរិកនឹងដណ្ដើមជ័យជម្នះទាំងស្រុងលើអ៉ីរ៉ង់។ លោកបន្តថា បទឈប់បាញ់គ្នាដែលបានផ្អាកការប្រយុទ្ធគ្នាដ៏ច្រើនក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ចាប់តាំងពីជាងមួយខែមកហើយ កំពុងតែឈានទៅរកទីបញ្ចប់។

រូបភាពនាវាចម្បាំងអាមេរិក

ថ្លែងទៅកាន់សារព័ត៌មាន កាលពីថ្ងៃទី១១ ឧសភា លោកត្រាំថា បទឈប់បាញ់គ្នាកំពុងតែដកដង្ហើមជាមួយជំនួយអុកស៊ីហ្សែន ហើយគ្រូពេទ្យម្នាក់ចូលមកនិយាយថា ស្ថានភាពសាច់ញាតិលោកនៅសល់វាសនារស់ត្រឹម១ភាគរយប៉ុណ្ណោះ។

ចំណែកប្រធានសភាអ៉ីរ៉ង់ លោកម៉ូហាម៉ាដ បាក់ហ័រហ្គាលីបាហ្វ ជាមុខអ្នកចរចាអ៉ីរ៉ង់វិញ ថ្លែងបន្តិចក្រោយមកថា កងទ័ពប្រទេសលោកត្រៀមផ្ដល់មេរៀនដល់គ្រប់ការឈ្លានពាន។ លោកបន្តតាមបណ្ដាញសង្គម X ទៀតថា គ្មានអ្វីក្រៅពីទទួលយកបណ្ដាចំណុចដែលមានក្នុងសំណើ១៤ចំណុចរបស់អ៉ីរ៉ង់ ដែលលោកត្រាំបដិសេធឡើយ។ រាល់ការលើកឡើងដទៃៗទៀតនឹងមិនអាចយល់ស្របតាមឡើយ ព្រោះតែវាត្រូវបរាជ័យបន្តបន្ទាប់គ្នា។ បើគេនៅតែអូសបន្លាយពេលយូរ នោះការបង់ខាតរបស់អាមេរិកកាន់តែច្រើនទៅៗ។

រូបភាពយន្តហោះចម្បាំង

ជំហររបស់ប្រទេសទាំង២នៅតែឃ្លាតឆ្ងាយពីគ្នាខ្លាំង។ លោកត្រាំទាមទារឲ្យកាត់បន្ថយច្រើនបំផុតសកម្មភាពនុយក្លេអ៊ែរអ៉ីរ៉ង់ ចំណែកអ៉ីរ៉ង់វិញទាមទារថា ដំណាលគ្នានឹងការបើកច្រកសមុទ្រហ័រមូស អាមេរិកក៏ត្រូវលុបចោលការហ៊ុមព័ទ្ធបណ្ដាកំពង់ផែរបស់ខ្លួន មុនបន្តការចរចាពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែលអះអាងថា ជម្លោះមិនទាន់ចប់ទេ បើដរាបណាបណ្ដាទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់មិនទាន់ត្រូវបានកម្ទេចអស់ទេនោះ។ អ៉ីរ៉ង់ទាមទាររក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់មួយចំនួន ហើយផ្នែកនៅសល់នឹងបញ្ជូនទៅកាន់ប្រទេសទី៣។ អ៉ីរ៉ង់ទាមទារម្យ៉ាងទៀត អធិបតេយ្យភាពលើច្រកសមុទ្រហ័រមូស ដែលបិទខ្ទប់តាំងពីចាប់ផ្ដើមសង្គ្រាមមក អនុញ្ញាតឲ្យតែនាវាមួយចំនួនឆ្លងកាត់ នាំឲ្យតម្លៃប្រេងនិងជីពិភពលោកឡើងថ្លៃខ្ពស់បំផុត ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ទីកន្លែង។

ពិភពលោកពេលនេះ មិនត្រឹមកំពុងតែប្រឈមមុខនឹងការខ្វះប្រេងប៉ុណ្ណោះទេ តែខ្វះជីទៀតដែលមួយផ្នែកធំដឹកមកពីបណ្ដាកំពង់ផែនៅតំបន់ឈូងសមុទ្រពែរ្ស៍ ដែលបែបនេះនាំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងដល់មនុស្សច្រើនសិបលាននាក់។

administrator

Related Articles