ច្បាស់ៗ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លាតត្រដាងមូលហេតុ កម្លាំងជំនាញជិះម៉ូតូមិនពាក់មួកពេលចុះបង្ក្រាប

ច្បាស់ៗ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លាតត្រដាងមូលហេតុ កម្លាំងជំនាញជិះម៉ូតូមិនពាក់មួកពេលចុះបង្ក្រាប

រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺជុំវិញការរិះគន់លើបណ្តាញសង្គម ទាក់ទងនឹងកម្លាំងជំនាញជិះម៉ូតូដោយមិនពាក់មួក និងមិនដាក់កញ្ចក់ ព្រមទាំងសៀតអាវុធបញ្ចេញសំញ៉ែងក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស។

កម្លាំងនគរបាលព្រហ្មទណ្ឌ

នាយកដ្ឋានបានទទួលស្គាល់ថា រូបភាពនេះជាកម្លាំងរបស់អង្គភាព ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាបង្កគ្រោះថ្នាក់ទើបចេញពីពន្ធនាគារ។

កម្លាំងជំនាញ

ទាក់ទិនការមិនពាក់មួក នាយកដ្ឋានបានពន្យល់ថា ពេលទទួលព័ត៌មានបទល្មើសភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតពីសុវត្ថិភាពផ្ទាល់ខ្លួន។ លើសពីនេះ ការពាក់មួកពេលបើកបរល្បឿនលឿនជួនកាលរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ជាឧបសគ្គដល់ការមើលឃើញមិនច្បាស់ អាចបង្កគ្រោះថ្នាក់ពេលប្រដេញ។

ប្រតិបត្តិការបង្ក្រាប

ចំពោះការសៀតអាវុធមិនបិទបាំង គឺក្រោយប្រតិបត្តិការ ដោយសារការជិះក្នុងល្បឿនលឿនធ្វើឲ្យប៉ើងអាវ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកំពុងដឹកមុខសញ្ញាទៅសួរនាំ។

នគរបាលព្រហ្មទណ្ឌ

រីឯការមិនដាក់កញ្ចក់វិញ កម្លាំងមានផលលំបាកក្នុងការប្រដេញជនល្មើស ដោយសារជនល្មើសតែងជិះគេចចូលផ្លូវតូចចង្អៀត ងាយប៉ះនឹងកញ្ចក់បង្កគ្រោះថ្នាក់។

កម្លាំងជំនាញចុះបង្ក្រាប

នាយកដ្ឋានបានបញ្ជាក់ថា ទោះបីទទួលស្គាល់កំហុសឆ្គងក៏ដោយ តែទិសដៅតែមួយគត់គឺការបង្ក្រាបបទល្មើសឲ្យបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ទន្ទឹមនេះ អង្គភាពបានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ឲ្យកែប្រែកំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ៕

នគរបាលព្រហ្មទណ្ឌបំភ្លឺ

administrator

Related Articles