ដ្រូនសង្គ្រាមស៊ូដង់សម្លាប់ជនស៊ីវិលជិត ៩០០ នាក់ក្នុងរយៈពេល ៤ ខែ

ដ្រូនសង្គ្រាមស៊ូដង់សម្លាប់ជនស៊ីវិលជិត ៩០០ នាក់ក្នុងរយៈពេល ៤ ខែ

ប្រទេសស៊ូដង់៖ អង្គការសហប្រជាជាតិថ្លែងកាលពីថ្ងៃទី១១ ឧសភាថា ជនស៊ីវិលយ៉ាងតិច ៨៨០ នាក់បានស្លាប់ក្នុងការវាយប្រហារដោយដ្រូននៅស៊ូដង់ចន្លោះខែមករា និងខែមេសា ឆ្នាំ២០២៦នេះ។ ការវាយប្រហារទាំងនេះកំពុងធ្វើឲ្យជម្លោះស៊ីវិលដែលអូសបន្លាយជាង ៣ ឆ្នាំមកហើយ ធ្លាក់ចូលក្នុងដំណាក់កាលថ្មីកាន់តែបង្ហូរឈាមបំផុត។

សង្រ្គាមស៊ូដង់

ការវាយប្រហារគ្នាដោយប្រើដ្រូនរវាងកងទ័ពស៊ូដង់និងកងកម្លាំងប៉ារ៉ាដែលកំពុងច្បាំងដណ្ដើមអំណាចគ្នាតាំងពីខែមេសា ឆ្នាំ២០២៣ កាន់តែរីកធំឡើងពេញផ្ទៃប្រទេស។ យោងតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការស្លាប់ដោយដ្រូនប្រមាណ ៨៨០ នាក់នេះ គឺស្មើនឹងជាង ៨០% នៃជនស៊ីវិលដែលស្លាប់ទាំងអស់ទាក់ទងនឹងជម្លោះក្នុងរយៈពេលដូចគ្នា។

ដ្រូនយោធា

លោក Volker Turk អ្នកទទួលខុសត្រូវខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថា ដ្រូនប្រដាប់អាវុធបានក្លាយជាមូលហេតុចម្បងនៃការស្លាប់ជនស៊ីវិល។ ការប្រើប្រាស់ដ្រូនកាន់តែខ្លាំងអាចឲ្យការប្រយុទ្ធបន្តដោយគ្មានការធូរស្រាល សូម្បីតែក្នុងរដូវភ្លៀង។ លោកបានព្រមានថា ប្រសិនបើគ្មានការចាត់វិធានការសមស្របទាន់ពេលទេ ជម្លោះដែលបណ្ដាលឲ្យមនុស្សរាប់សិបពាន់នាក់ស្លាប់ និងជនភៀសខ្លួនជាង ១១ លាននាក់ ព្រមទាំងធ្វើឲ្យតំបន់ជាច្រើនធ្លាក់ក្នុងគ្រោះអត់ឃ្លាន នឹងធ្លាក់ចូលដំណាក់កាលថ្មីកាន់តែបង្ហូរឈាមថែមទៀត។

administrator

Related Articles