ទស្សនា​ផ្កាឈូករ័ត្ន​ជាង​១០​ម៉ឺន​គុម្ព​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ល្បី​ខ្ចី​បេះដូង​អ្នក​ទេសចរ​ក្រុង​កំពង់ចាម

ទស្សនា​ផ្កាឈូករ័ត្ន​ជាង​១០​ម៉ឺន​គុម្ព​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ល្បី​ខ្ចី​បេះដូង​អ្នក​ទេសចរ​ក្រុង​កំពង់ចាម

ខេត្ត​កំពង់ចាម ៖ ផ្កាឈូករ័ត្ន​ជាង ១០​ម៉ឺន​គុម្ព​កំពុង​រីក​ស្រស់បំព្រង​នៅ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​កម្សាន្ត​រាល់​ថ្ងៃ ជាពិសេស​ថ្ងៃ​ចុង​សប្តាហ៍ មាន​អ្នក​មក​លេង​រហូត​ដល់​ជាង ១០០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ផ្កាឈូករ័ត្នក្រោមស្ពានគីហ្ស៊ុណា

ប្រជាពលរដ្ឋ​ឈ្មោះ ងី ស្រី​និ​ត អាយុ ២៤​ឆ្នាំ រស់នៅ​ស្រុក​កោះសូទិន បាន​រៀបរាប់​ថា ក្រោយ​ឃើញ​ផ្កា​ទាំងនេះ​តាម​បណ្ដាញ​សង្គម ក៏​ឆ្លៀត​ពេល​ទំនេរ​ជិះ​ម៉ូតូ​មក​មើល​ផ្ទាល់ ហើយ​បាន​ឃើញ​ផ្កាឈូករ័ត្ន​រាប់​ពាន់​គុម្ព​រីក​ស្រស់​បំព្រង ធ្វើ​ឱ្យ​ការ​នឿយហត់​ក្នុង​ខ្លួន​បាន​រសាយ​អស់។ នាង​ថា នេះ​ជា​លើក​ដំបូង​ដែល​បាន​ឃើញ​ទិដ្ឋភាព​ផ្កា​ចម្រុះ​ពណ៌​ស្អាត​គួរ​ឱ្យ​គយគន់ ហើយ​គ្រោង​នឹង​នាំ​មិត្តភក្តិ​មក​លេង​ទៀត។

ទេសភាពផ្កាឈូករ័ត្ន

សួនផ្កាក្រោមស្ពាន

លោក លី សុវណ្ណ អភិបាលក្រុង​កំពង់ចាម បាន​ឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី ១៣​ឧសភា​ថា ក្រោម​ការ​ចង្អុល​បង្ហាញ​ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បាន​ឱ្យ​លោក​និង​មន្ត្រី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​រក​ពូជ​ផ្កា​ល្អៗ​មក​ដាំ​នៅ​ទីតាំង​នេះ ដោយ​មាន​រហូត​ដល់​ជាង ១០​ម៉ឺន​គុម្ព។ ផ្កាឈូករ័ត្ន​បាន​ចាប់​រីក​តាំង​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ គឺ​រីក​គ្រប់​ដើម។

ទេសចរថតរូបផ្កា

សម្រស់ផ្កាឈូករ័ត្ន

លោក​អភិបាលក្រុង​បន្ថែម​ថា សម្រាប់​ឆ្នាំ ២០២៧ អាជ្ញាធរ​នឹង​ប្រឹងប្រែង​រក​ពូជ​ផ្កា​ផ្សេង​ទៀត​មក​ដាំ​នៅ​ទីតាំង​ដដែល ដើម្បី​បន្ត​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឱ្យ​មក​កម្សាន្ត គយគន់​ទេសភាព​មាត់ទន្លេ ខ្យល់​ត្រជាក់ ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ​ពី​ការ​នឿយហត់​ក្នុង​ការងារ។

ផ្កាចម្រុះពណ៌

សួនផ្កាក្រុងកំពង់ចាម

ទិដ្ឋភាពផ្កាឈូករ័ត្ន

មនុស្សមកលេងផ្កា

ទេសភាពមាត់ទន្លេ

សម្រស់​ផ្កា​ទាំងនេះ​ពិតជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ក្រុង​និង​ខេត្ត ដែល​គួរ​ទទួល​បាន​ការ​កោតសរសើរ។

administrator

Related Articles