ទោះបីជាលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីថ្ងៃទី៩ ឧសភា ពីការបញ្ចប់សង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗនេះក្ដី តែវិមានក្រឹមឡាំងបានវាយតម្លៃថា វាជាការប្រញាប់ប្រញាល់ពេកដែលលើកពីភាពលម្អិតជាក់ស្ដែងនៃដំណើរការឆ្ពោះទៅរកសន្តិភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ គូសបញ្ជាក់ថា និយាយពីដំណើរការសន្តិភាពអាចនិយាយបានថា ការបញ្ចប់សង្គ្រាមពិតជាជិតឈានដល់ ប៉ុន្តែគេនៅមិនទាន់អាចលើកពីភាពលម្អិតជាក់ស្ដែងបាននៅឡើយទេ។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃប្រារព្ធទិវាជ័យជម្នះរបស់សូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់ លោក ពូទីន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយនិយាយថា ជម្លោះនៅអ៊ុយក្រែនឈានទៅរកទីបញ្ចប់ហើយ។ លោកលើកឡើងថាការងារត្រូវបានធ្វើក្នុងទម្រង់ត្រីភាគី ហើយលោកនឹងទទួលយករាល់ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានថ្លែងកាលពីថ្ងៃទី១២ ឧសភាថា ការបញ្ចប់ការប្រយុទ្ធគ្នាខិតជិតមកដល់ហើយ រួចលោកអាចមកកាន់ក្រុងមូស្គូជាយថាហេតុនៅឆ្នាំនេះ។

អត្ថបទដោយ៖ ខាន់ សុខឃន | កែសម្រួលដោយ៖ ស្រីណា
