Cambodia Sport+ ចាប់ដៃគូ Garmin Run Club និង Neak Run Club ជំរុញសហគមន៍អ្នករត់ប្រណាំងនៅកម្ពុជា

Cambodia Sport+ ចាប់ដៃគូ Garmin Run Club និង Neak Run Club ជំរុញសហគមន៍អ្នករត់ប្រណាំងនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ស្របពេលដែលការរត់កំពុងក្លាយជានិន្នាការពេញនិយមក្នុងចំណោមយុវជនកម្ពុជា Cambodia Sport+ បានបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យកីឡារត់ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្លឹបរត់ល្បីៗចំនួនពីរគឺ Garmin Run Club និង Neak Run Club កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

Cambodia Sport+ signing ceremony

ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យយុវជនកាន់តែច្រើនងាកមកចាប់អារម្មណ៍លើការហាត់ប្រាណ និងការរត់ជាប្រចាំ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំកិច្ចសំណេះសំណាលលើវេទិកា ជាមួយវាគ្មិនជំនាញ ដោយបានលើកឡើងពីអត្ថប្រយោជន៍នៃភេសជ្ជៈ Cambodia Sport+ ព្រមទាំងការចែករំលែកបទពិសោធន៍ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាផងដែរ។

Cambodia Sport+ event

លើសពីនេះ អ្នកចូលរួមក៏បានទទួលទានភេសជ្ជៈ Cambodia Sport+ ដោយឥតគិតថ្លៃ និងបានចូលរួមលេងហ្គេមកម្សាន្តជាច្រើនទៀត ដែលធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បង្កើតបរិយាកាសដ៏រស់រវើក និងសប្បាយរីករាយសម្រាប់អ្នកស្រឡាញ់កីឡាទាំងអស់គ្នា។

Crowd at Cambodia Sport+ event

សូមបញ្ជាក់ថា Cambodia Sport+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍កីឡាជាច្រើន ជាពិសេសព្រឹត្តិការណ៍កីឡារត់ ដោយសហការជាមួយបណ្តាក្លឹបរត់ផ្សេងៗ ដើម្បីជំរុញឱ្យមានការចូលរួមពីយុវជន និងអ្នកស្រឡាញ់វិស័យកីឡា ជាចំណែកមួយក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា។

Cambodia Sport+ product

ជាមួយនឹងការរីកចម្រើននៃវិស័យកីឡា ខ្មែរ ប៊ែវើរីជីស បានបន្តផលិតនូវភេសជ្ជៈ Cambodia Sport+ ដែលជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកបានល្អសម្រាប់រាងកាយ សាកសមសម្រាប់អ្នកលេងកីឡា និងអ្នករត់ប្រណាំងទាំងឡាយ។

Cambodia Sport+ runners

Cambodia Sport+ group photo

អត្ថបទ៖ សហការ

administrator

Related Articles