អាមេរិក-កាតា៖ ពេលទៅបំពេញទស្សនកិច្ចនៅតំបន់មជ្ឈឹមបូព៌ា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានទៅកាន់អារ៉ាប៊ីសាអូឌីតរួចហើយ ដោយនៅទីនោះលោកបានបង្កើតការភ្ញាក់ផ្អើល ដោយប្រកាសក្នុងទីក្រុងរីយ៉ាដថា លោកលុបចោលទណ្ឌកម្មអាមេរិកប្រឆាំងសុីរី ហើយលោកជួបពិភាក្សាជាមួយប្រធានាធិបតីថ្មីសីុរីលោកអាហ៍ម៉ាដអាល់សារេហ៍ទៀតផង។ បន្ទាប់ពីនេះលោកបានទៅកាន់ប្រទេសកាតាដែលសេតវិមានប្រកាសនាថ្ងៃទី១៤ឧសភាថា កាតាបានបញ្ជាទិញយន្តហោះប៊ូអីុងដល់២១០គ្រឿងក្នុងទឹកប្រាក់៩៦ពាន់លានដុល្លារ ។
នេះជាសញ្ញាខ្លាំងមួយខាងផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកប៊ូអីុង ដែលងើបឡើងវិញបន្តបន្ទាប់ ក្រោយជួបការលំបាកច្រើនឆ្នាំ។ ក្រុមហ៊ុនប៊ុូអីុងក៏ដូចជាម៉ូយរបស់ខ្លួនដែរ កម្រប្រកាសពីតម្លៃនៃយន្តហោះដែលទិញ តែលើកនេះបង្ហាញពីទំហំទឹកប្រាក់ដ៏ធំនៃការបញ្ជាទិញ ពុំធ្លាប់មានសម្រាប់ប៊ូអីុង។ កាលពីឆ្នាំ២០២៣ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាAIR INDIA បានបញ្ជាទិញយន្តហោះប៊ូ៊ុអីុងដល់២២០គ្រឿងតែភាគច្រើនផ្ដោតតែលើយន្តហោះធុនប៊ូអីុង៧៣៧ MAX ខណៈក្រុមហ៊ុនអាកាសចរណ៍QATAR AIRWAYS បានបញ្ជាទិញយន្តហោះប្៊ូអីុងធុនធំ778 DREAMMLINER និង 777X។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ អះអាងថា នេះជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប៊ូអីុង។ លោកបញ្ជាក់ថាការបញ្ចាទិញនោះតំណាងឲ្យទឹកប្រាក់ដល់ទៅជាង២០០ពាន់លានដុល្លារ សម្រាប់យន្តហោះ១៦០គ្រឿង។ លោកត្រាំលើកពីចំនួនយន្តហោះដែលត្រូវទិញ លើសពីការប្រកាសរបស់សេតវិមាន តែសេតវិមានបញ្ជាក់ថា ភាពខុសគ្នានេះមកពីការបញ្ជាទិញច្បាស់យន្តហោះ១៦០គ្រឿងនិងទិសដៅទិញ៥០គ្រឿងទៀត។ QATAR AIRWAYS គូសបញ្ជាក់ថាខ្លួនសម្រេចទិញយន្តហោះប៊ូអីុងំ778 DREAMMLINER ១៣០គ្រឿងនិងយន្តហោះ 777X ៣០គ្រឿង៕
