ចូលហាងផឹកស៊ីខឹងភ្ញៀវបា.ញ់លុយចូលកុងប្រពន្ធ ស្រាប់តែឈ្លោះប្រកែកគ្នារហូតប្រើហិ.ង្សា

ចូលហាងផឹកស៊ីខឹងភ្ញៀវបា.ញ់លុយចូលកុងប្រពន្ធ ស្រាប់តែឈ្លោះប្រកែកគ្នារហូតប្រើហិ.ង្សា

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​ម៉ូយ​ចាស់​បាន​ចូល​ផឹកស៊ី​ហាង​ចិន​មួយ​កន្លែង ពេល​ផឹកស៊ី​ចប់​បាន​បា​.​ញ់​លុយ​ចូល​កុង​ប្រពន្ធ​ថៅកែ​ហាង​ស្រាប់តែ​ខឹង​រឿង​បា​.​ញ់​លុយ​ខុស​ចូល​កុង​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា រីឯ​ភ្ញៀវ​ជា​ម៉ូយ​ចាស់​រៀង​ស្រវឹង​ផង​នោះ​បាន​ប្រើ​អំពើ​ហិ​.​ង្សា​នាំ​គ្នា​វា​.​យ​ថៅកែ​ជនជាតិ​ចិន បណ្តាល​អោយ​មុខ​ប៉ោង និង​វា​.​យ​របស់របរ​រាយ​ប៉ាយ​ពេញ​ហាង ផ្អើល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង ០១​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ព​ត៌​មាន​ពី​ថៅកែ​ហាង​ជនជាតិ​ចិន​ម្នាក់ ដោយ​ចេះ​ភាសា​ខ្មែរ​តិច​ៗ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ម៉ូយ​ចាស់​គាត់​មាន​គ្នា​២​នាក់ ធ្លាប់​ចូល​ផឹកស៊ី​ជា​ច្រើន​ដង​មក​ហើយ លុះ​ពួក​គាត់​នាំ​គ្នា​ចូល​ផឹកស៊ី​អស់​ជា​ច្រើន​ម៉ោង ភ្ញៀវ​ជា​ម៉ូយ​ចាស់​បាន​ហៅ​គាត់​ផឹក​ជាមួយ​ផង​ដែរ លុះដល់​ម៉ោង​ឈប់​ផឹក ដល់​ម៉ោង​គិតលុយ​ផង​នោះ គាត់​បាន​បញ្ជាក់​ប្រាប់​ថា កុង​មាន​២ កុង​របស់​គាត់​ធនាគារ ABA ចំណែក​កុង​ប្រពន្ធ​គាត់​ធនាគារ​អេ​ស៊ី​លី​ដា ភ្ញៀវ​បាន​បា​.​ញ់​លុយ​ចូល​កុង​អេ​ស៊ី​លី​ដា ប្រពន្ធ​របស់​ថៅកែ ដែល​មិន​នៅ​កន្លែង​កើតហេតុ ។


បន្ទាប់​មក​ថៅកែ​ចិន​ខាងលើ បាន​ខឹង​ទៅ​លើ​ភ្ញៀវ​ជា​ម៉ូយ​ចាស់​ក៏​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ម៉ូយ​ចាស់​រហូត​ឈាន​ដល់​ភ្ញៀវ​ទាំង​២​នាក់ បាន​វា​.​យ​ទៅ​លើ​ថៅកែ​ចិន បណ្តាល​អោយ​ប៉ោង​មុខ និង​វា​.​យ​របស់របរ​មាន​តុ កៅអី ព្រមទាំង​ផើងផ្កា​រាយ​ប៉ាយ​ពេញ​ហាង ហើយ​ភ្ញៀវ​ជា​ជន​បង្ក​ខាងលើ បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​មាន​លោកនាយ​ប៉ុស្តិ៍​មក​ផ្ទាល់ ផង​នោះ​បាន​នាំ​ជន​រង​គ្រោះជា​ថៅកែ​ចិន​យក​ទៅ​សួរនាំ​នឹង​ទទួល​បណ្តឹង​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles