បើកបរ​បុ.ក​មនុស្ស​ស្លា.ប់​គឺ​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​ទេ មិន​ថា​រាស្ត្រ ​ឬ​មន្ត្រី

បើកបរ​បុ.ក​មនុស្ស​ស្លា.ប់​គឺ​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​ទេ មិន​ថា​រាស្ត្រ ​ឬ​មន្ត្រី

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​ ដែល​គេ​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ថា​បង្ករ​ឡើង​ដោយ​នគរបាលម្នាក់​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​នៅ​មុខក្រសួង មហាផ្ទៃ គឺជា​រឿង​ដ៏​រន្ធត់ ហើយ អាជ្ញាធរ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ក្នុង​រឿង​នេះ សមត្ថកិច្ច​បាន​បង្ហាញ​ថា គ្មាន​ការ​យោគយល់​ឡើយ​មិន​ថា មន្ត្រី​ឬ​ក៏​រាស្ត្រ​ទេ​គឺ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដោយ​ស្មើភាព​គ្នា​។ តាម​រយៈ​វី​ដេ​អូ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម រូបភាព​និង​សកម្មភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​តូ​យូ​តា​ឡិច​ស៊ី​ស ផ្លា​ក​លេខ 2 AG2188 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា បើកបរ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​នោះ គឺ​ពិតជា​សាហាវ​និង​រន្ធត់​បំផុត ដូច​ជា​នៅ​ក្នុង​វី​ដូ​អូ​ចិន​ហុងកុង ។


តាម​វី​ដេ​អូ​ខ្លី​ដែល​គេ​ផ្សព្វផ្សាយ គេ​ឃើញ រថយន្ត​បង្ក​បាន​បើកបរ​នៅ​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត ដោយ​វ៉ា​ជែង​គេ​ខាងស្តាំ​ដៃ ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា ប៉ើង​ទៅ​មុខ​ទៅ​បុក​ផ្ទប់​នឹង​រនាំង​ពុះ​ផ្លូវ​មុខក្រសួង​មហាផ្ទៃ ខ្ទាត​ឥ​វ៉ា​ន់​ពេញ​ផ្លូវ ហើយ​ជ្រុល ទៅ​បុក​រថយន្ត​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ផ្សេង​ៗ​រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ខ្ទេច​ហើយ​ក៏​បុក​ដើមឈើ​ទៅ​មុខ​លែង​រួច ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ។ ក្នុង​ករណី​បុក​រះ​នេះ បណ្ដាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាត់បង់​ជីវិត និង​ខូចខាត​ម៉ូតូ​១​គ្រឿង កង់​បី​ឥណ្ឌា ២​គ្រឿង និង​រថយន្ត​ព្រុស​១​គ្រឿង និង​អ្នក​រង​របួស​ផ្សេង​ទៀត​។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​នោះ បាន​បើកបរ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ បន្ទាប់​ពី​បង្កហេតុ​ត្រូវ​បាន​កម្លាំង​នគរបាល​ច​ខណ្ឌចំការមន ឃាត់ខ្លួន​បាន​ភ្លាម​ៗ និង​បញ្ជូន​បន្ត​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត​។

ជន​នេះ គឺជា​មន្ត្រី​សមត្ថកិច្ច​ម្នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ជា​បុរស មាន​អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ឃើញ​ស្ថានភាព​ដែល​ជន​បង្ក​បាន​បើកបរ និង ឃើញ​ស្ថានភាព​នៅ​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជន​បង្ក​គឺ​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ច្បាប់ ហើយ​ក៏​គួរតែ​រង​វិន័យ​នៃ​កងកម្លាំង​ផង​ដែរ ពីព្រោះ​ខ្លួន​ជា​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់ ប៉ុន្តែ​បែរជា​បើកបរ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​បុក​គេ​ពេញ​តែ​ផ្លូវ ខូចខាត​ទ្រព្យសម្បត្តិ​ទាំង​ឯកជន​និង​សាធារណៈ​ទាំង​ថ្ងៃ​។

នៅ​ក្នុង​នាម​ជា​មន្ត្រី​សមត្ថកិច្ច​ដែល​មាន​ភារៈ​ការពារ​និង​បម្រើ​ពលរដ្ឋ តែ​ខ្លួន​ស្រវឹង​ហើយ​បើកបរ​ដ៏​សាហាវ​បុក​គេ​ស្លាប់​និង​របួស គឺជា​កំហុស​បទបញ្ជា​មួយ​ដ៏​ធ្ងន់ធ្ងរ បន្ថែម​លើ​ច្បាប់​ចរាចរណ៍​ដែល រូបភាព វី​ដេ​អូ​គេ​ថត​បាន​គឺ​ដាក់បន្ទុក​ដ៏​ច្បាស់​រួច​ទៅ​ហើយ ។

សូម​លើកកម្ពស់​ការ​គោរព​ច្បាប់​ចរាចរណ៍​។ បើ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង សូមកុំ​បើកបរ ។
សរុបសេចក្តី​ទៅ អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ​គឺជា​ទឡ្ហីករណ៍​ផ្លូវច្បាប់​និង​បទបញ្ជា​ក៏​ដូច​ជា​វិន័យ​នៅ​ក្នុង​ជួរ​កងកម្លាំង និង ការ​ទទួលខុសត្រូវ​សង្គម​។

ក្រៅពី​នោះ​ករណី​នេះ​ក៏​ជា​សក្ខីកម្ម​មួយ​សម្រាប់​ពញាក់​អ្នក​ដែល​កាន់ចង្កូត​នានា ឲ្យ​មានការ​ទទួលខុសត្រូវ ។ នៅ​មុន​ពេល​កាន់ចង្កូត គឺ​ត្រូវ​តែ​ថ្លឹង​ផ្លែង​កម្លាំង​ស្មារតី និង​សតិបញ្ញា​ឲ្យ​បាន ។ នៅ​ក្នុង​ករណី​មិន​អាច​បាន​ទេ​នោះ កុំ​បើកបរ ។ គោរព​ច្បាប់​ចរាចរណ៍​ការពារ​ជីវិត​យើង ក៏​អាច​ការពារ​ជីវិត​អ្នក​ដទៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles