ជនជាតិចិន២ ទៅ៣នាក់បម្រុងចាប់ជនជាតិថៃម្នាក់ឡើងរថយន្តតែត្រូវពលរដ្ឋឃាត់ទុក

ជនជាតិចិន២ ទៅ៣នាក់បម្រុងចាប់ជនជាតិថៃម្នាក់ឡើងរថយន្តតែត្រូវពលរដ្ឋឃាត់ទុក

បន្ទាយ​មាន​ជ័យ ៖ ជនជាតិ​ចិន​២ ទៅ​៣​នាក់ បម្រុង​ចាប់​ជនជាតិ​ថៃ​ម្នាក់​ឡើង​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទុក ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ដីស ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​ប្រាប់​ថា ៖ មាន​ជនជាតិ​ចិន​២ ទៅ​៣​នាក់​បាន​ចូលចាប់​ជនជាតិ​ថៃ​ម្នាក់ ក្នុង​ហាង​កាហ្វេ យីហោ​អេ​ឌែ​ន បម្រុង​ចាប់​ចូល​រថយន្ត​ហ្វ​ត​១​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន ហៅ​សមត្ត​កិច្ច មាន​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ទាំង​៣​ទៅ​៤​នាក់​ទាំង​ជន​បង្ក និង​ជន​រង​គ្រោះ ។


ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ជនជាតិ​ចិន ចូលចាប់​ជនជាតិ​ថៃ​ម្នាក់​ជា​បុរស​ឃើញ​មាន​រលាក់​ទឹក​ក្តៅរ​បោក​អស់​មួយ​ចំហៀង​ខ្លួន និង​ដៃ​របកស្បែក​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ ហើយ​ប្រជាពលរដ្ឋ​ជិត​បាន​នាំ​គ្នា​ឃាត់​មិន​អោយ​ជនជាតិ​ចិន​ចាប់​ជនជាតិ​ថៃ​ចូល​ក្នុង​រថយន្ត ហើយ​គេ​ឃើញ​ជនជាតិ​ចិន​២​នាក់​ចាប់​ជនជាតិ​ថៃ​ដៃ​ម្ខាង និង​ម្នាក់​ទៀត ចាប់​ចង្កេះ​ខោ​រើ​ទៅ​ណា​មិន​រួច រហូត​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​៤​នាក់ ទាំង​ជន​រង​គ្រោះ​ម្នាក់​ដឹក​ចេញ​ទៅ​បាត់ ។

កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​ប្រាប់​ថា ៖ ទំនាស់​រវាង​ជនជាតិ​ចិន និង​ថៃ​បាន​វ៉ៃ​គ្នា​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង អាច​ជនជាតិ​ចិន​យក​ធុង​ទឹក​ក្តៅ​ជះ​ទៅ​លើ​ជនជាតិ​ថៃ​ម្នាក់ បណ្តាល​រលាក់​ពេញ​ខ្លួន ពេល​មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ តែ​ពេល​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​យក​ទៅ​សាកសួរ​អនុវត្តន៍​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles