គ្រឿង​ក្នុង​ជ្រូក​​១​តោន​ដឹក​ចូល​មក​ពី​ថៃ​ត្រូវ​បាន​បង្ក្រាប​

គ្រឿង​ក្នុង​ជ្រូក​​១​តោន​ដឹក​ចូល​មក​ពី​ថៃ​ត្រូវ​បាន​បង្ក្រាប​

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច លោក​វរសេនីយ៍ឯក យី យក់​សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ខេត្ត បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងក្នុង​ជ្រូក​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​លិខិតអនុញ្ញាត នាំ​ចូល​ពី​ប្រទេស​ថៃ នៅ​ផ្លូវជាតិ​លេខ​៥ ចំណុច​រង្វង់​មូល​ស្រុក​ថ្មគោល ស្រុក​ថ្មគោល ។​

នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AU-២៩៧៦៤ បើកបរ​ដោយ​ឈ្មោះ ញា ចិន្តា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ ។ នៅ​ពេល​ឆែកឆេរ សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងក្នុង​ជ្រូក​ចំនួន​២០​កេស ក្នុង​១​កេស​ទម្ងន់ ៥០​គីឡូក្រាម សរុប​ទម្ងន់ ១០០០​គីឡូក្រាម រួច​នាំ​ទាំង​វត្ថុ​តាង​និង​អ្នកបើកបរ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។


ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​នគរបាល​បាន​រាយការណ៍​ជូន​ទៅ​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជ អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​អំពី​បញ្ហា​នេះ ។ លុះ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ លោក ទូត វី​នី​ត​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​រួម​មាន មន្ត្រី​ការិយាល័យ​ផលិតកម្ម​មន្ត្រី​បសុព្យាបាល មន្ត្រី​សាខា ក​.​ប​.​ប ខេត្តបាត់ដំបង និង​មន្ត្រី​នគរបាល យក​គ្រឿងក្នុង​ជ្រូក​នេះ​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។ រីឯ​អ្នក​ដឹក​ជញ្ជូន គឺ​សមត្ថកិច្ច​បន្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles