ផ្ទះ​១​ខ្នង ​បា.ក់រាប​ដល់​ដី ដោយ​សារឡាន​ដឹក​ដំឡូង​មី​ជាង​៤០​តោន​ ក្រឡា.ប់​សង្ក.ត់លើ

ផ្ទះ​១​ខ្នង ​បា.ក់រាប​ដល់​ដី ដោយ​សារឡាន​ដឹក​ដំឡូង​មី​ជាង​៤០​តោន​ ក្រឡា.ប់​សង្ក.ត់លើ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្ទះ​១​ខ្នង​បាក់​រាបដល់​ដី​ ដោយ​សារ​រថយន្ត​ធុន​ធំ​ប្រភេទ​​វេអង​ដឹក​ដំឡូង​មី​ជាង​៤០​តោន ​ក្រឡាប់​សង្កត់ពីលើ កាលពីថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​ ស្ថិត​ភូមិ​អង្ករ​ខ្មៅ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា​ ​មុនពេលកើតហេតុ ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​វេអង​ផ្លូវ​ប្រាំ​មួយគ្រឿងដឹក​ដំឡូង​មី​ពេញ​ បើកបរក្នុង​​ទិស​ដៅ​ពីកើតមក​លិច ​​ស្រាប់តែ​ក្រឡាប់​ផ្ងារជើង​លើសង្កត់​ផ្ទៈ​១​ខ្នង​ឈើ​ប្រក់​ស័ង្កសី​​រាបដល់​ដី​ សំណាងល្អ​​គ្មាន​អ្នក​នៅ ​ខូចខាតតែ​ផ្ទៈ​និង​សម្ភារៈ​។


ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ គេឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​មង្គល​បូ​រី បាន​ចុះ​ទៅ​ពិនិត្យ​ និងឱ្យដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ផ្លូវ​ប្រាំ​ដឹក​ដំឡូង​មី​ស្ងួត​ជាង​៤០​តោន​រ៉េ​ចង្កូត​ក្រឡាប់​សង្កត់​ផ្ទៈ​១​ខ្នង​ឈើ​ប្រក់​ស័ង្កសី​ទ្រូ​ប​ដល់​ដី​និង​ខូចខាត​សម្ភារៈ​ តែ​គ្មាន​អ្នក​រង​របួស ​ព្រោះ​ម្ចាស់​ទៅ​ធ្វើការ​ប្រទេស​ថៃ​ចាក់សោ​ទុក​ចោល​។

ក្រោយ​ពិនិត្យ​ហើយ​ រថយន្ត​ធុន​ធំ​ដែល​បង្ក​គ្រោះថ្នាក់​ អ្នកបើកបរ​បាន​គេចខ្លួន ​នៅ​តែ​ព្រូ​រថយន្ត​ម្នាក់​ហើយ​ដំឡូង​មី​ជាង​៤០​តោន​កំពុង​ម៉ៅ​អោយ​ប្រជាពលរដ្ឋ​សាង​ដាក់​រថយន្ត​១​គ្រឿង​ទៀត​ក្នុង​តំលៃ​៩០​ម៉ឺន​រៀល ។ ​ក្រោយ​ជញ្ជូនដំឡូងមី​អស់ សមត្ថកិច្ច​បាន​យក​រថយន្ត​ដែល​បង្ក​​ទៅរក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​មង្គល​បូ​រី ដើម្បីរង់ចាំ​ដោះស្រាយ​គ្នា​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles