ជំងឺមហារីកថ្លើម គឺកំពុងគំរា.មកំហែ.ងបុរសកម្ពុជាច្រើនជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ខណ:ដែលមហារីកសុដ.ន់ គឺជាការគំរា.មកំហែងខ្លាំងជាងគេសម្រាប់ស្ត្រី ។

ដូច្នេះ បុរសៗត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះថ្លើមរបស់ខ្លួន ដើម្បីកុំអោយកើតមហារីក ដូចជា កុំផឹកគ្រឿងស្រវឹងច្រើនពេក និងត្រូវហាត់ប្រាណជាដើម ។ ចំណែកស្ត្រីៗវិញ ត្រូវប្រយ័ត្នចំពោះមហារីកសុដ.ន់ តាមរយ:ការពិនិត្យទៀងទាត់ ដើម្បីរកឃើញទាន់ពេលវេលា ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលមួយរូបបាននិយាយថា ជំងឺមហារីកស្ថិតក្នុងការព្រួយបារម្ភរបស់ក្រសួងសុខាភិបាល ដូច្នេះហើយបានជាក្រសួងដាក់ចេញផែនការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក កាលពីពេលថ្មីៗនេះ ។
ក្នុងផែនការនោះបានបង្ហាញថា ជំងឺមហារីកថ្លើមកើតច្រើនជាងគេ ក្នុងចំណោមបុរស ហើយជំងឺមហារីកសុដ.ន់កើតច្រើនជាងគេ ក្នុងចំណោមស្ត្រីកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវអោយប្រជាជនគ្រប់គ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនេះផងដែរ ៕