តារាចម្រៀង Rock ដ៏ល្បីប្រចាំប្រទេសថៃ លោក Sek Loso ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ

តារាចម្រៀង Rock ដ៏ល្បីប្រចាំប្រទេសថៃ លោក Sek Loso ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ

ថៃ៖ តារាចម្រៀង Rock ដ៏ល្បីប្រចាំប្រទេសថៃមួយរូប ត្រូវបានតុលាការថៃសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ៣ឆ្នាំ ពីបទល្មើសជាច្រើនករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Laotian Times។ តារាចម្រៀង Rock រូបនេះមានឈ្មោះពិតថា Seksan Sukpimai ខណៈនៅក្នុងសិល្បៈរូបគាត់បានប្រើឈ្មោះថា Sek Loso។

ប្រភពខាងខាងបានបន្តថា លោក Sek Loso ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនតាំងពីអំឡុងឆ្នាំ ២០១៧ម្លេះ ក្រោយរូបគាត់បានបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាស ក្រោយបញ្ចប់ការប្រគំមន្ត្រីមួយនៅក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ។ ក្រោយមកប៉ូលិសក៏បានរកឃើញទៀតថា គាត់បានប្រើប្រាស់គ្រឿងញៀនបន្ថែមមួយករណីទៀត ហើយនៅពេលប៉ូលិសធ្វើការឃាត់ខ្លួនរូបគាត់នោះ គាត់ក៏បានព្យាយាមរារាំងការងាររបស់មន្ត្រីប៉ូលិសក្នុងការចាប់ខ្លួនគាត់ផងដែរ។ ដូចនេះក្រោយពេលបញ្ជូនខ្លួនទៅដល់តុលាការ លោក Sek Loso កាលពីពេលថ្មីៗនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣​ឆ្នាំ និង២០ថ្ងៃ ពីបទកាន់កាប់កាំភ្លើងដោយខុសច្បាប់ ប្រើប្រាស់គ្រឿងញៀន និងរារាំងការងារមន្ត្រីនគរបាល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Laotian Times

administrator

Related Articles