អូស្រ្តាលី៖ សាកសពបុរសម្នាក់ត្រូវបានរកឃើញនៅក្នុងរថយន្ត ដែលបានលិចក្នុងទឹកជំនន់ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៣ ខែឧសភា។ ដូចនេះគិតត្រឹមពេលនេះតួលេខអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសអូស្រ្តាលីបានកើនឡើងដល់ចំនួន ៤នាក់ហើយ។
ប្រភពខាងលើបានបន្តថា ទឹកជំនន់នៅតែបន្តកើនឡើងខ្ពស់ ហើយគិតត្រឹមថ្ងៃទី ៣ នៃការកើតមានទឹកជំនន់នេះ គឺមានក្រុងធំមួយត្រូវបានកាត់ផ្តាច់ទាំងស្រុងតែម្តង។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ពលរដ្ឋជាង ៥០,០០០នាក់កំពុងជាប់ក្នុងផ្ទះមិនអាចចេញទៅក្រៅបាន ខណៈអាជ្ញាធរកំពុងព្យាយាមជួយសង្គ្រោះតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាផ្តល់ការផ្គង់ផ្គង់ផ្សេងៗ ឬជួយនាំពួកគេមកកាន់កន្លែងមានសុវត្ថិភាពជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia