(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល