ម៉ាឡេស៊ី ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
១. កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦
ក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង
កសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ប្រមុខដឹកនាំក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
ឆ្នាំ២០៤៥ ក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមការងារចំពោះកិច្ច សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងគណៈ កម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ានដើម្បីបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗទាំងនេះ ទុកជាក្របខ័ណ្ឌណែនាំសម្រាប់ដឹកនាំសហគមន៍អាស៊ានក្នុងពីរទសវត្សរ៍បន្ទាប់។
ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជា មុន ប្រមុខដឹកនាំបានអះអាងសារជាថ្មីពីសារៈសំខាន់នៃការរក្សា និងពង្រឹងមជ្ឈភាព និងឯកភាព អាស៊ានលើទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅដែលមានស្រាប់ និងថ្មីៗ។ ប្រមុខដឹកនាំ
ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបង្កើន ឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងអាស៊ាន ដោយផ្តោតលើកំណើន ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដែលមិនទុកនរណាម្នាក់ និងកន្លែងណាមួយចោល ។ ដើម្បីដោះស្រាយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងកើនឡើង ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ ស្មើភាព បរិយាបន្ន និងផ្នែកលើច្បាប់។
សម្ដេចធិបតី បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះការធ្វើជា ប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ជាពិសេសបរិយាបន្ន និងចីរភាព គឺជាសសរស្តម្ភ សំខាន់សម្រាប់ធានាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់តំបន់។ សម្តេចធិបតី បានសង្កត់ ធ្ងន់ នៅចំពោះមុខនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ជម្លោះប្រដាប់អាវុធ អូសបន្លាយ ការថយចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី និងការកើនឡើងនៃការគំរាមកំហែងពី បញ្ហាប្រឈមសន្តិសុខមិនប្រពៃណី អាស៊ានត្រូវតែមានការឯកភាពគ្នាលើគោលដៅ យុទ្ធសាស្ត្រលើ ចក្ខុវិស័យ និងភាពច្បាស់លាស់លើសកម្មភាពរួម។
សម្ដេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសមាហរណកម្មតំបន់ឱ្យស៊ីជម្រៅ និង
ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានចំណាប់អារម្មណ៍ ដើម្បីធានាថាអាស៊ាននៅត ជាតំបន់ដែលមានស្ថិរភាព និងអាចព្យាករណ៍ទុកជាមុន អំឡុងពេលពិភពលោកកាន់តែមានភាពមិន ច្បាស់លាស់។ ដើម្បីបង្កើនពាណិជ្ជកម្មក្នុងអាស៊ាន សម្ដេចធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់ន ការសម្រួលដំណើរការនីតិវិធីឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព ការដកចេញនូវរបាំងនានា បន្សំក្របខ័ណ្ឌបទបញ្ញត្តិ និងការទទួលយកអន្ដរកាលឌីជីថលនិងបរិស្ថានបៃតង ក្នុងការបង្កើតទីផ្សារ តំបន់ដែលគ្មានរបាំង និងមានភាពធន់។ សម្ដចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា អាស៊ានត្រូវពង្រឹង ការតភ្ជាប់លើគ្រប់ទិដ្ឋភាពរូបវន្ត ស្ថាប័ន និងប្រជាជននិងប្រជាជន។ នេះរួមបញ្ចូលការជំរុញគំនិត ផ្តួចផ្តើមយុទ្ធសាស្រ្តគន្លឹះ ដូចជាការតភ្ជាប់បណ្តាញថាមពលអាស៊ាន ដើម្បីសម្រេចបាននូវគោលដៅ រួមនៃការកាត់បន្ថយការសាយភាយឧស្ម័នកាបូន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការលើក កម្ពស់ទេសចរណ៍ក្នុងតំបន់ ក្នុងការធ្វើឱ្យអាស៊ានជាមជ្ឈមណ្ឌលទេសចរណ៍ដ៏រស់រវើក ចម្រុះ និង ប្រកួតប្រជែង។
សម្ដេចធិបតី បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងខ្លាំង និងជាប់លាប់របស់កម្ពុជាចំពោះ សមាជិកភាពពេញលេញរបស់ទីម័រឡេស្តក្នុងអាស៊ាននៅឆ្នាំនេះ និងបានគូសបញ្ជាក់ថា ការចូលជា សមាជិករបស់ទីម័រឡេស្តនឹងមិនត្រឹមតែពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទ
ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលទាំងកំពុងកើត មាន និងថ្មីៗ។ សារៈសំខាន់ដូចគ្នាគឺ វានឹងអាចឱ្យទីម័រឡេស្តេចូលរួម និងទទួលបានអត្ថប្រយោជន៍ពី សមាហរណកម្មក្នុងតំបន់។ នៅពេលដែលយើងមកដល់ចំណុចដ៏សំខាន់មួយ ដែលយើងត្រូវគូស ផែនទីបង្ហាញផ្លូវសម្លឹងឆ្ពោះទៅអនាគតសម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ សម្ដេចធិបតី បាន រំលេចថា ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ រួមទាំងផែនការយុទ្ធសាស្ត្រ នឹងដើរតួជាត្រីវិស័យនាំផ្លូវរួម សម្រាប់អាស៊ាន ឆ្ពោះទៅកាន់អនាគតប្រកបដោយភាពធន់ វានុវត្តន៍ ថាមវន្ត និងផ្តោតលើ ប្រជាជនជាចម្បង។
ក្នុងអំឡុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំបានពិភាក្សាលើការអនុវត្តការកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងការផ្លាស់ប្តូរទស្សនៈលើការវិវត្តនៃប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិ ដែលរួមមានបញ្ហាជះឥទ្ធិពលលើសេដ្ឋកិច្ចសកល និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។
២. ជំនួបជាមួយប្រមុខដឹកនាំអាស៊ាន
នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្ដេចធិបតី បានគូសបញ្ជាក់ពីវិស័យគន្លឹះចំនួន៤ ដែល IP អាចរួមចំណែកប្រកបដោយអត្ថន័យ តាម រយៈ៖ (១) ការលើកកម្ពស់សន្តិភាព និងពហុភាគីនិយមដែលផ្តោតលើច្បាប់ និងប្រកបដោយបរិយាបន្ន (២) ការអនុម័តច្បាប់ និងត្រួតពិនិត្យការអនុវត្តការប្តេជ្ញាចិត្តនានា ដែលនឹងផ្តល់ប្រយោជន៍ដល់គ្រប់ ស្រទាប់នៃសង្គម (៣) ការជំរុញកិច្ចសហការអាស៊ានលើរបៀបវារៈបៃតងតាមរយៈច្បាប់ និង(៤) ការជំរុញកិច្ចសហការជាមួយដៃគូសន្ទនាអាស៊ាន ស្ថាប័នអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់ សមភាព ចីរភាព និងភាពធន់។
នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន សម្ដេចធិបតី បានផ្តល់ អនុសាសន៍ថា យុវជនគួរផ្ដោតលើការពង្រឹងជំនាញ និងសមត្ថភាពចាំបាច់ ដើម្បីរក្សាភាពសមស្រប
និងភាពប្រកួតប្រជែងក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងបានកត់សម្គាល់តួនាទី ពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីធានាថាពួកគេត្រៀមលក្ខណៈរួចរាល់។
ដ៏សំខាន់របស់យុវជនក្នុងការតម្រង់ទិសដៅអនាគតរបស់អាស៊ាន និងប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្ត
នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ាន
ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) សម្ដេចធិបតី បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់វិស័យឯកជនក្នុងដំណើរការកសាង
សហគមន៍សេដ្ឋកិច្ចក្នុងបរិបទនៃភាពមិនប្រាកដប្រជារបស់សេដ្ឋកិច្ចពិភពលោក។ សម្តេចធិបតី
បានស្នើក្រុមប្រឹក្សាធុរកិច្ចអាស៊ានគួរធ្វើការពិគ្រោះយោបល់បន្ថែមជាមួយស្ថាប័នអាស៊ានពាក់ព័ន្ធ
និងរៀបចំផែនការសកម្មភាពរយៈពេលច្រើនឆ្នាំមួយ ដែលស្របនឹងផែនការយុទ្ធសាស្ត្រសហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC) ២០២៦-២០៣០ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ហើយក៏បាន បង្ហាញការជឿជាក់ថា អាស៊ានអាចកសាងអនាគតរុងរឿងរួមគ្នាមួយប្រកបដោយចីរភាព បរិយាបន្ន នវានុវត្តន៍ និងភាពធន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















