អង្គររកចំណូលបានជាង ៣៥លានដុល្លារ ត្រឹម១០ខែ ជួយទ្រទ្រង់គន្ធបុប្ផា!

អង្គររកចំណូលបានជាង ៣៥លានដុល្លារ ត្រឹម១០ខែ ជួយទ្រទ្រង់គន្ធបុប្ផា!

ខេត្តសៀមរាប ៖ ក្នុងរយៈពេល ១០ខែ ដើមឆ្នាំនេះ គ្រឹះស្ថានអង្គរបានប្រកាសពីចំណូលដ៏មហាសាលជាង ៣៥លានដុល្លារ ដែលបានមកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរអន្តរជាតិជាង ៧៦ម៉ឺននាក់។ នេះបើយោងតាមការប្រកាសរបស់ទូរទស្សន៍ជាតិកម្ពុជានៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា។

របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា ចំពោះការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង ២៣ម៉ឺនដុល្លារ។ ចំណែកឯចំណូលពីការលក់សំបុត្រទូកវិញ គឺមានជាង ១លានដុល្លារ។

ទោះជាយ៉ាងណា ស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែតុលា មានត្រឹមតែជាង ៦ម៉ឺននាក់ប៉ុណ្ណោះ ដែលនេះបង្ហាញពីការថយចុះប្រមាណជាង ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គួររំលឹកផងដែរថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះ ចូលទៅក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង ១,៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់ការសង្គ្រោះជីវិតកុមារកម្ពុជា។ នេះពិតជាចំណូលដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការងារមនុស្សធម៌។


administrator

Related Articles